ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌូណេស៊ី ជឿថាប្រទេសខ្លួននឹងឈប់នាំចូលអង្ករនៅឆ្នាំក្រោយ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានសម្តែងនូវសុទិដ្ឋិនិយមអំពីការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ ២០២៥ ដោយលើកឡើងពីកំណើននៃផលិតកម្មស្បៀងជាតិ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានរដ្ឋ Antara។
លោកថ្លែងក្នុងអំឡុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតីកាលពីថ្ងៃចន្ទថា៖ «ខ្ញុំមានទំនុកចិត្តថា នៅឆ្នាំ ២០២៥ យើងនឹងលែងនាំចូលអង្ករទៀតហើយ»។
ជាមួយគ្នានោះ លោកបានបង្ហាញបំណងប្រាថ្នារបស់ខ្លួនចង់ឱ្យឥណ្ឌូណេស៊ីបញ្ចប់ការនាំចូលទំនិញស្បៀងគ្រប់ប្រភេទទាំងអស់ ដោយថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលអនាគត យើងនឹងកាន់តែរឹងមាំនៅក្នុងវិស័យម្ហូបអាហារនេះ។ យើងនឹងមិនត្រឹមតែបញ្ឈប់ការនាំចូលអង្ករប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ឈប់ការនាំចូលទំនិញស្បៀងទាំងអស់ផងដែរ»។
លោក ប្រាបូវូ បានបន្តថា៖ «ផលិតកម្មស្បៀងរបស់យើងបានកើនឡើង ហើយទុនបម្រុងស្បៀងរបស់យើងប្រហែលជាមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្ន យើងមានស្បៀងអាហារប្រហែល ២ លានតោន ក្នុងស្តុក»។
គួរគូសបញ្ជាក់ថា កន្លងមកលោក ប្រាបូវូ បានបញ្ជាឱ្យក្រសួងកសិកម្មបង្កើនផ្ទៃដីស្រែថ្មីរហូតដល់ប្រមាណ ៣ លាន ហិចតា ដើម្បីធានាសន្តិសុខស្បៀង ចំពេលដែលតម្រូវការកើនឡើងខ្ពស់ ធៀបនឹងផលិតកម្មចុះខ្សោយ។
ការបង្ហាញសុទិដ្ឋិនិយមរបស់លោក ប្រាបូវូ ធ្វើឡើងចំពេលដែលការនាំចូលអង្កររបស់ឥណ្ឌូណេស៊ីបានហក់ឡើងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយបានកើនដល់ជាង ៣ លានតោនក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០២៣ ប្រទេសនេះនាំចូលអង្ករជាង ៣,៥ លានតោន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


