ព័ត៌មានអន្ដរជាតិ
តម្លៃមាសកើនឡើង ជុំវិញអស្ថិរភាពនយោបាយសកល និងទិន្នន័យទីផ្សារការងារអាមេរិក
តម្លៃមាសបានកើនឡើងសម្រាប់ការជួញដូរកាលពីថ្ងៃពុធ ជុំវិញភាពចលាចលនយោបាយទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបារាំង ខណៈទិន្នន័យការងារថ្មីនៅសហរដ្ឋអាមេរិក ក៏ជួញអ្នកវិនិយោគឱ្យផ្ដោតលើការជួញដូរមាសផងដែរ។

តម្លៃមាសដុំបានកើនឡើង ០,៤ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៦៥៤,០៣ ដុល្លារ/អោន។ ចំណែកឯតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ០,៣ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ២ ៦៧៦,២០ ដុល្លារ/អោន។
តម្លៃមាសបានកើនឡើង ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល បានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកក៏បានដកចេញវិញ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ជុំវិញអស្ថិរភាពនយោបាយធ្ងន់ធ្ងររបស់កូរ៉េខាងត្បូង។
នៅប្រទេសបារាំងឯណោះវិញ ក្រុមសមាជិកសភាបានបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងសម្លេងភាគច្រើន ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី Michel Barnier ដែលទើបឡើងកាន់តំណែងបាន ៣ ខែ ទោះបីជាលោកប្រធានាធិបតី អេម៉ាញូអែល ម៉ាក្រុង ជំរុញឱ្យសមាជិកសភាបដិសេធការបោះឆ្នោត ដែលអាចផ្ដួលរំលំរដ្ឋាភិបាលមួយនេះក៏ដោយ។ ការណ៍ដដែលបង្ហាញថា នយោបាយបារាំងកំពុងធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យការងារចុងក្រោយរបស់ខ្លួន ដោយបង្ហាញពីស្ថេរភាពនៃតម្រូវការកម្មករ ទោះបីជាអត្រាដដែលបានធ្លាក់ចុះក្រោមការរំពឹងទុករបស់អ្នកវិភាគក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទិន្នន័យនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីធនាគារកណ្តាល ដោយថាស្ថានភាពទីផ្សារការងារមានឥទ្ធិពលលើការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។ ការកាត់បន្ថយអត្រាការប្រាក់ អាចឱ្យតម្លៃមាសកើនឡើង។
គួរបញ្ជាក់ថា តម្លៃមាសបានធ្លាក់ចុះជាង ៥ ភាគរយ ពីកម្រិតខ្ពស់បំផុតនៅចុងខែតុលា ពេលតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើង ក្រោយលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយជម្លោះនៅមជ្ឈិមបូព៌ាហាក់ស្រាកស្រាន្ត។
ទោះយ៉ាងណាក៏ដោយ តម្លៃមាសនៅស្ថិតលើអត្រាកំណើនខ្ពស់ ២៨ ភាគរយ នៅឆ្នាំនេះ ដោយសារតែការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងការទិញរបស់ធនាគារកណ្ដាលនៃប្រទេសផ្សេងៗ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


