ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញកង្វល់ផ្គត់ផ្គត់លើសតម្រូវការ
តម្លៃប្រេងបានធ្លាក់ចុះជាង ១ ភាគរយ កាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ខណៈអ្នកវិភាគបានព្យាករអំពីការផ្គត់ផ្គង់លើសតម្រូវការនៅឆ្នាំក្រោយចំពេលដែលតម្រូវការខ្សោយ បើទោះអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បានសម្រេចចិត្តបន្តកាត់បន្ថយផលិតកម្មប្រេងរហូតដល់ចុងឆ្នាំ ២០២៦ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៩៧ សេន ឬ ១,៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧១,១២ ដុល្លារ/បារ៉ែល។ ចំណែកប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១,១០ ដុល្លារ ឬ ១,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៧,២០ ដុល្លារ/បារ៉ែល។
សម្រាប់អត្រាប្រចាំសប្តាហ តម្លៃប្រេង Brent បានធ្លាក់ចុះច្រើនជាង ២,៥ ភាគរយ ខណៈតម្លៃរបស់ WTI បានធ្លាក់ចុះ ១,២ ភាគរយ។

អ្នកវិភាគលើកឡើងថា កំណើននៃចំនួនអណ្តូងប្រេង និងឧស្ម័ននៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បង្ហាញអំពីការកើនឡើងនៃផលិតកម្មប្រេងរបស់អាមេរិក ដែលរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃប្រេង។ ជាមួយគ្នានោះ ធនាគារអាមេរិកបានព្យាករថា ការបង្កើនការផ្គត់ផ្គង់ប្រេង នឹងជំរុញឱ្យតម្លៃប្រេង Brent ជួញដូរជាមធ្យម ត្រឹម ៦៥ ដុល្លារ/បារ៉ែល។
កាលពីថ្ងៃព្រហស្បតិ៍ OPEC+ បានប្រកាសបន្តវិធានការកាត់បន្ថយផលិតកម្មរបស់ខ្លួន ដើម្បីធ្វើឱ្យប្រេងឡើងថ្លៃមកវិញ។ យ៉ាងណាមិញ អ្នកវិភាគខ្លះលើកឡើងថា ការសម្រេចចិត្តរបស់ប្លុកដដែល ក៏គូសបញ្ជាក់ផងដែរថា តម្រូវការប្រេងកំពុងធ្លាក់ចុះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


