ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើង ជុំវិញកង្វល់ផ្គង់ផ្គង់ដោយសារពន្ធរបស់ ត្រាំ
តម្លៃប្រេងអន្តរជាតិបានកើនឡើងសម្រាប់ការជួញដូរនាថ្ងៃចន្ទនេះ ជុំវិញកង្វក់នៃការផ្គត់ផ្គង់ដែលបណ្ដាលមកពីការដាក់ពន្ធរបស់សហរដ្ឋអាមេរិកលើកាណាដា ម៉ិកស៊ិក និងចិន ប៉ុន្តែកំណើនតម្លៃនៅមានកម្រិតដោយសារតែកម្សោយតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) ត្រូវបានជួញដូរនៅតម្លៃ ៧៣,៨៩ ដុល្លារ/បារ៉ែល ដោយកើនឡើង ១,៣៦ ដុល្លារ ឬ ១,៨៨ ភាគរយ គិតត្រឹមម៉ោងជិត ២ រសៀល (ម៉ោងនៅសិង្ហបុរី) ថ្ងៃចន្ទនេះ។ តម្លៃប្រេងដដែល បានហក់ឡើងរហូតដល់ ៧៥,១៨ ដុល្លារ/បារ៉ែល នៅវគ្គជួញដូរមុននោះ លើទីផ្សារអាស៊ី។
ចំណែកឯប្រេងឆៅនាពេលអនាគត ម៉ាក Brent វិញ បានកើនឡើង ៧៣ សេន ឬ ០,៩៦ ភាគរយ ដោយជួញដូរ ៧៦,៤០ ដុល្លារ/បារ៉ែល បន្ទាប់ពីឡើងដល់ ៧៧,៣៤ ដុល្លារ/បារ៉ែល។
ការហក់ឡើងនៃតម្លៃប្រេងនេះ បណ្ដាលមកពីវិធានការពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រមាណ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើប្រេងឆៅកាណាដា និងទំនិញចិន។ ទាំងកាណាដា និងម៉ិកស៊ិក សុទ្ធសឹងតែជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ៗសម្រាប់សហរដ្ឋអាមេរិក។

ជាមធ្យម សហរដ្ឋអាមេរិកនាំចូលប្រេង ៣,៨ លានបារ៉ែល/ថ្ងៃ ពីកាណាដា និង ៤,៥ សែនបារ៉ែល/ថ្ងៃ ពីម៉ិកស៊ិក។ នេះបើតាមយោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) និងក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Kpler។
អ្នកជំនាញលើកឡើងថា ពន្ធលើការនាំចូលថាមពលពីកាណាដាអាចរំខានដល់ទីផ្សារថាមពលក្នុងស្រុកជាងការនាំចូលពីម៉ិកស៊ិក ហើយថែមទាំងអាចប៉ះពាល់ដល់គោលដៅរបស់លោក ត្រាំ ក្នុងការបញ្ចុះថ្លៃថាមពលផងដែរ។ ប្រភពឧស្សាហកម្មបាននិយាយថា ពន្ធនឹងបង្កើនថ្លៃដើមសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ដោយកាត់បន្ថយប្រាក់ចំណេញរបស់ពួកគេ និងអាចបង្ខំឱ្យកាត់បន្ថយផលិតកម្ម។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបន្ថែមថា តម្លៃប្រេងអាចនឹងធ្លាក់ចុះក្រោយត្រីមាសទី ២ ដោយសារវិធានការពន្ធធ្វើឱ្យតម្រូវការចុះខ្សោយ ចំពេលដែល ត្រាំ ទាមទារឱ្យអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) តម្លើងផលិតកម្មប្រេងជាថ្មី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


