ព័ត៌មានអន្ដរជាតិ
វៀតណាម កូរ៉េខាងត្បូង គ្រោងជំរុញសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
វៀតណាម និងកូរ៉េខាងត្បូងនឹងជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ដោយចាប់ផ្តើមឡើងវិញនូវ «បណ្តាញសន្ទនាឧស្សាហកម្មនុយក្លេអ៊ែរកម្រិតអគ្គនាយកទ្វេភាគី»។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីថ្ងៃអង្គារ។

ការជំរុញនេះត្រូវបានស្នើឡើងនៅពេលគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង របស់លោករដ្ឋមន្ត្រី Dukgeun Ahn បានជួបប្រជុំគ្នានៅក្រុងសេអ៊ូល ជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម របស់លោករដ្ឋមន្ត្រី Nguyen Hong Dien ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកDien ទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ចំពេលដែលថ្មីៗនេះ វៀតណាមកំពុងរៀបចំដើម្បីបន្តការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

គួរគូសបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ ២០២៤ វៀតណាមបានអនុម័តបន្តគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan ដែលមានសមត្ថភាពផលិតអគ្គិសនីប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ បន្ទាប់ពីការផ្អាករយៈពេល ៨ ឆ្នាំ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយនៅក្នុងសេចក្តីព្រាងវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) ថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម Ninh Thuan 1 អាចដំណើរការបានចាប់ពីឆ្នាំ ២០៣៥ យ៉ាងលឿនបំផុត។
ក្រៅតែពីកូរ៉េ មានប្រទេសជាច្រើនទៀតបានបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពលនុយក្លេអ៊ែរ ដូចជារុស្ស៊ី ជប៉ុន និងបារាំងជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


