ព័ត៌មានអន្ដរជាតិ
ក្ដីបារម្ភពីពន្ធ ទម្លាក់តម្លៃប្រាក់ដុល្លារ បង្កើនប្រាក់យ៉េនជប៉ុន និងហ្រ្វង់ស្វីស
តម្លៃប្រាក់ដុល្លារ បានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃចន្ទនេះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ ធៀបនឹងប្រាក់អន្តរជាតិសំខាន់ៗទៀត ខណៈក្ដីបារម្ភភាពតានតឹងពាណិជ្ជកម្មសកលក្រោមវិធានការពន្ធគយ បានធ្វើឱ្យតម្លៃប្រាក់យ៉េនរបស់ជប៉ុន និងហ្រ្វង់របស់ស្វីស កើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍តម្លៃប្រាក់ដុល្លារ ដែលបង្ហាញពីតម្លៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗ ៦ ផ្សេងទៀត ស្ថិតនៅ ១០៣,៨៣ ពិន្ទុ សម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ ដោយនៅជិតកម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ ដែលវាបានឈានដល់កាលពីសប្តាហ៍មុន។
តម្លៃប្រាក់ដុល្លារ បានធ្លាក់ចុះច្រើនជាង ៣ ភាគរយ កាលពីសប្តាហ៍មុន ធៀបនឹងរូបិយប័ណ្ណជាគូប្រជែងធំៗ ដែលធ្វើឱ្យវាក្លាយជាសប្ដាហ៍ខ្សោយបំផុតសម្រាប់ប្រាក់ដុល្លារ រាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ចំពេលវិនិយោគិនព្រួយបារម្ភពីបញ្ហាពន្ធគយ និងផលប៉ះពាល់លើសេដ្ឋកិច្ច។
ក្នុងស្ថានភាពបែបនេះ វិនិយោគិនដែលជៀសវាងហានិភ័យ បានងាកទៅរកការវិនិយោគប្រាក់យេនរបស់ជប៉ុន និងហ្វ្រង់របស់ស្វីសវិញ ដែលធ្វើឱ្យតម្លៃរូបិយប័ណ្ណកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនខែ។

សម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ តម្លៃប្រាក់យ៉េនបានកើនឡើង ០,២៥ ភាគរយ ដោយជួញដូរនៅ ១៤៧,៦៨ យ៉េន/ដុល្លារ ពោលគឺទាបជាងតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៥ ខែ ប្រមាណ ១៤៦,៩៤ យ៉េន/ដុល្លារ ក្នុងការជួញដូរកាលពីថ្ងៃសុក្រ។
ចំណែកឯតម្លៃប្រាក់ហ្វ្រង់ស្វីសវិញ បានឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ ពោលគឺ ០,៨៧៦៦៥ ហ្វ្រង់/ដុល្លារ។ តម្លៃប្រាក់អឺរ៉ូនៅថេរ ត្រឹមប្រមាណ ១ អឺរ៉ូ/ ១,០៨៤២ ដុល្លារ ក្រោយកើនឡើងប្រចាំសប្ដាហ៍ល្អបំផុតរាប់ចាប់តាំងពីឆ្នាំ ២០០៩ កាលពីសប្ដាហ៍មុន ដោយសារតែកំណែទម្រង់សារពើពន្ធសំខាន់ៗនៅអាល្លឺម៉ង់។
គួរគូសបញ្ជាក់ថា ការប្រែប្រួលនេះ កើតឡើងខណៈទីផ្សារអន្តរជាតិបានផ្តោតលើភាពតានតឹងពាណិជ្ជកម្ម នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗ ប៉ុន្តែបានពន្យារវិញមួយខែទៀតលើម៉ិកស៊ិក និងកាណាដា ដោយសារមានសញ្ញា និងក្តីបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបង្កក្ដីបារម្ភសម្រាប់វិនិយោគិន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


