ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបន្ថយពន្ធលើទំនិញអាមេរិកមួយចំនួន ដើម្បីបញ្ចៀសពន្ធ ត្រាំ
ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមនឹងកាត់បន្ថយពន្ធលើផលិតផលរបស់សហរដ្ឋអាមេរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិ និងរថយន្ត ចំពេលដែលប្រទេសនេះព្យាយាមបញ្ចៀសពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែអតិរេកពាណិជ្ជកម្មទ្វេភាគីខ្ពស់ខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រោមការផ្លាស់ប្ដូរថ្មី ពន្ធលើប្រភេទរថយន្តមួយចំនួន នឹងបន្ថយមកត្រឹម ៣២ ភាគរយ ពីអត្រាចាស់ចន្លោះពី ៤៥-៦៤ ភាគរយ ខណៈពន្ធលើឧស្ម័នធម្មជាតិ នឹងបន្ថយមកត្រឹម ២ ភាគរយ ពីអត្រាចាស់ ៥ ភាគរយ។ ចំណែកឯពន្ធលើអេតាណុលវិញ ក៏នឹងកាត់បន្ថយមកត្រឹម ៥ ភាគរយ ពី ១០ ភាគរយ ផងដែរ។ ពន្ធលើទំនិញកសិកម្មមួយចំនួន រួមមានផ្លែប៉ោម សាច់មាន់កក គ្រាប់អាល់ម៉ុន និងផ្លែស្ត្របឺរីផ្អែម ក៏នឹងត្រូវបន្ថយផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងហិរញ្ញវត្ថុ ដែលស្រង់សម្ដីប្រធានអង្គភាពគ្រប់គ្រង និងត្រួតពិនិត្យពន្ធ លោក Nguyen Quoc Hung។
លោក Hung បាននិយាយទៀតថា ការកាត់បន្ថយពន្ធមានគោលបំណង «ធ្វើឲ្យប្រសើរឡើងនូវសមតុល្យពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មរបស់វៀតណាម» ដោយបន្ថែមថា ខណៈសហរដ្ឋអាមេរិក និងវៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំង២ មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឡើយទេ។

សេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួង បានបន្ថែមថា សេចក្តីព្រាងនៃការផ្លាស់ប្តូរបទប្បញ្ញត្តិនេះ គឺដើម្បីសំដៅដោះស្រាយស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ខណៈគោលនយោបាយពន្ធគយ មានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងវៀតណាមផងដែរ។
គួរគូសបញ្ជាក់ថា អ្នកវិភាគចាត់ទុកវៀតណាមថាជាប្រទេសងាយរងគ្រោះដោយគោលនយោបាយពន្ធគយរបស់លោក ត្រាំ ជាងគេ ដោយប្រទេសនាំចេញទៅសហរដ្ឋអាមេរិកច្រើន ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ ដើម្បីស្ដារនូវស្ថានការណ៍នេះ មន្រ្តីវៀតណាមនាពេលកន្លងមក បានព្យាយាមផ្សះផ្សារជាមួយមន្រ្តីរដ្ឋបាល ត្រាំ និងសន្យាបង្កើនការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ជាពិសេសឧស្ម័នធម្មជាតិ។
ដាច់ដោយឡែងពីការបន្ថយពន្ធ រដ្ឋាភិបាលវៀតណាមនៅថ្ងៃពុធនេះផងដែរ បានប្រកាសសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុនអវកាស SpaceX របស់លោក អេឡុន ម៉ាសក៍ បើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ចំណាត់ការនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជាមធ្យោបាយមួយសម្រាប់ប្រទេសវៀតណាម ក្នុងការបញ្ចៀសពន្ធរបស់សហរដ្ឋអាមេរិក៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


