ព័ត៌មានជាតិ
កសិករឃុំព្រែកអាជី សម្រុកដាំឈូក បង្កើនប្រាក់ចំណូលដល់គ្រួសារ
កសិករចំនួន ៦ ភូមិ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានងាកមកដាំឈូកយកគ្រាប់លក់វិញម្ដង លើផ្ទៃដីជិត ៦០០ ហិតា ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ ការដាំឈូកយកគ្រាប់លក់នេះ កសិករ ក៏កំពុងមមាញឹកសប្បាយរីករាយក្នុងការប្រមូលផលយ៉ាងក្រៃលែងផងដែរ។

ឈូកប្រើរយៈពេលតែ ៣ ខែ ដោយកសិករអាចប្រមូលផលបាន ហើយបេះផ្លែវារហូតដល់ពី ៣ ទៅ ៤ ខែ ឯណោះ។ ឆ្នាំនេះ ឈូកឲ្យផលដូចឆ្នាំទៅដែរ តម្លៃល្អជាងឆ្នាំទៅ ខណៈឆ្នាំទៅ តម្លៃ ១ គីឡូក្រាម គ្រាប់តែ ៤ ពាន់រៀលទេ តែនៅឆ្នាំ ២០២៥ នេះ ឈូក ១ គីឡូក្រាម លក់តម្លៃ ៦ ពាន់រៀល ហើយមានម៉ូយចុះទិញដល់ផ្ទះតែម្ដង។

លោក សាយ ចិត្រា អាយុ ៣១ ឆ្នាំ ជាកសិកររស់នៅភូមិទី ៣ ឃុំ-ស្រុក ខាងលើ បានបញ្ជាក់ទាំងទឹកមុខញញឹមថា គាត់បានដាំឈូក ៣ ឆ្នាំ មកហើយ លើផ្ទៃដីជាង ៣ ហិតា ឈូកឲ្យផលបានប្រមាណ ២ តោនដែរ។ ដើមដៃលក់បាន ១ គីឡូក្រាម តម្លៃជាង ៨ ពាន់រៀល នៅចុងខែ ៤ នេះ ឈូក ១ គីឡូក្រាម លក់បានតម្លៃតែ ៦ ពាន់រៀល។ ផាត់សោហ៊ុយ ពលកម្មកម្មករ ថ្លៃជី សាំង ចំណេញគ្រាន់បើដែរ គិតទៅល្អជាងការដាំស្រូវ។

លោក សាយ ចិត្រា បន្តថា កសិករក្នុងភូមិដាំឈូកសឹងគ្រប់ខ្នងផ្ទះទៅហើយ ដោយសារឈូកឆាប់បានផល ហើយមិនពិបាកលក់ទេ ផលវាអាចជួយឲ្យកសិករមានជីវភាពល្អប្រសើរផងដែរ។

ដោយឡែក លោក អ៊ីវ លីហូវ មេឃុំព្រែកអាជី ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងឃុំ មានភូមិចំនួន ៦ រួមមាន ភូមិទី១ ដល់ ភូមិទី ៦ ហើយប្រជាពលរដ្ឋទាំង ៦ ភូមិ បាននាំគ្នាដាំឈូកទាំងអស់គ្នាលើផ្ទៃដីជិត ៦០០ ហិតា។ កសិករក្នុងពេលបច្ចុប្បន្នពួកគាត់ចេះមើលឲ្យតែដំណាំណាមានទីផ្សារគឺដាំហើយ ដូចជា ឈូកនេះជាដើម។ ពួកគាត់ចេះឆក់ឱកាស រដូវនេសាទរកត្រី រដូវទឹកសម្រកធ្វើស្រែ និងបន្ថែមលើការងារចិញ្ចឹមសត្វទៀត ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ។ សម្រាប់ឆ្នាំ ២០២៥ នេះ កសិករសម្រុកបង្កើតការដាំដុះឈូកច្រើនជាងឆ្នាំមុនៗ ព្រោះឈូកស្រួលលក់ ហើយជីវភាពពួកគាត់ក៏ល្អប្រសើរជាងមុន៕
អត្ថបទ ៖ សាន វិឡែម







-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


