ព័ត៌មានអន្ដរជាតិ
ពន្ធត្រាំ ៥០% លើឥណ្ឌា គ្រោងចូលជាធរមាននៅថ្ងៃត្រង់នេះ
ពន្ធ ៥០ ភាគរយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់លើទំនិញនាំចូលពីឥណ្ឌា គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២៧ ខែសីហា នេះ ទោះបីជាការចរចាមិនទាន់បានសម្រេចផ្លែផ្កា។

នៅដើមខែសីហា លោក ត្រាំ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ បន្ថែមពីលើពន្ធបដិការ ២៥ ភាគរយ ដែលមានស្រាប់ ដោយទាមទារឱ្យឥណ្ឌាឈប់ទិញប្រេងឆៅរុស្ស៊ី ដើម្បីដាក់គំនាបរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។
តាមការចុះផ្សាយរបស់កាសែត Times of India នៅថ្ងៃពុធនេះ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានចេញផ្សាយសេចក្តីព្រាងច្បាប់មួយដោយនិយាយថា ពន្ធបន្ថែម ២៥ ភាគរយ នឹងអនុវត្តលើទំនិញឥណ្ឌា «ដែលនាំចូលសម្រាប់ប្រើប្រាស់ ឬដកពីឃ្លាំងសម្រាប់ប្រើប្រាស់ នៅ/ក្រោយ ម៉ោង ០០ និង ០១ នាទី ព្រឹក ម៉ោងនៅភាគខាងកើត (ម៉ោង ១១ និង ០១ នាទី ព្រឹកនៅកម្ពុជា) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥។
មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយដែលថា សហរដ្ឋអាមេរិកនឹងដកពន្ធខ្ពស់របស់ខ្លួនវិញទេ ខណៈឥណ្ឌាបានទទូចនាពេលកន្លងមកថា ការទិញប្រេងរុស្ស៊ីធ្វើឡើងដើម្បីសម្រេចបាននូវសន្តិសុខថាមពលក្នុងស្រុកសម្រាប់ប្រជាជនជាងជាង ១,៤ ប៊ីលាននាក់របស់ខ្លួន។

ជាថ្មីម្ដងទៀត ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃអង្គារ លោក ត្រាំ បានគំរាមកំហែងឥណ្ឌាជាថ្មីចំពោះការដាក់ពន្ធខ្ពស់ ហើយបដិសេធមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម លុះត្រាតែជម្លោះជាមួយប៉ាគីស្ថានត្រូវបានដោះស្រាយ។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌា មានចំនួនសរុបប្រមាណ ២១២,៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤។ ជាលម្អិត ទំហំពាណិជ្ជកម្មទំនិញទ្វេភាគីមានប្រមាណ ១២៨,៩ ប៊ីលានដុល្លារ ដោយក្នុងនោះអាមេរិកទទួលរងនូវឱនភាពពាណិជ្ជកម្ម ៤៥,៨ ប៊ីលានដុល្លារ។ ជាមួយគ្នានោះ ពាណិជ្ជកម្មសេវាកម្មសរុបទ្វេភាគី មានចំនួនសរុបប្រមាណ ៨៣,៤ ប៊ីលានដុល្លារ ដោយអាមេរិកទទួលបាននូវអតិរេកពាណិជ្ជកម្មសេវាកម្មប្រមាណ ១០២ លានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


