ព័ត៌មានអន្ដរជាតិ
ចិនជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាស៊ាន ក្នុងបរិបទពន្ធ ត្រាំ
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yan Dong បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនកំពុងជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំង២ នៅមុនដំណាច់ឆ្នាំនេះ ខណៈចិនព្យាយាមធ្វើពិពិធកម្មការនាំចេញក្នុងបរិបទពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការចរចាដើម្បីធ្វើឱ្យប្រសើរឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានបញ្ចប់នៅខែឧសភា ដោយបើក «លទ្ធភាពទទួលបានទីផ្សារ» កាន់តែប្រសើរឡើងសម្រាប់វិស័យកសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថរវាងចិន និងប្រទេសអាស៊ានទាំង ១០ ដែលនេះបង្ហាញពីការបើកចំហរផ្នែកសេដ្ឋកិច្ចរបស់ចិន ចំពេលមានការគំរាមកំហែងពីពន្ធ ត្រាំ។
លោក Yan បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា៖ «(ចិន) នឹងជំរុញឱ្យមានការចុះហត្ថលេខាជាផ្លូវការនៃពិធីសារស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន កំណែ ៣.០ នៅចុងឆ្នាំនេះ»។
លោកបានបន្ថែមថា៖ «ចំពេលមានឯកតោភាគីនិយម និងការការពារនិយមក្នុងខ្សែច្រវ៉ាក់ឧស្សាហកម្មសកល ចិន និងអាស៊ានបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរក្សាស្ថិរភាព និងប្រតិបត្តិការដោយរលូននៃច្រវ៉ាក់ឧស្សាហកម្មក្នុងតំបន់»។

កាលពីខែសីហា ការនាំចេញរបស់ចិនទៅអាស៊ាន បានកើនឡើង ២២,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៥៧,១ ប៊ីលានដុល្លារ ដែលធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅនាំចេញកំពូលរបស់ចិនបើគិតជាតម្លៃ។ កំណើននេះ បានជួយប៉ះប៉ូវនឹងការធ្លាក់ចុះ ៣៣,១ ភាគរយ នៃការនាំចេញទៅសហរដ្ឋអាមេរិក មកត្រឹម ៣១,៦ ប៊ីលានដុល្លារ។
មែនទែនទៅ ចិន និងប្រទេសអាស៊ានទាំង ១០ ជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ ដែលរាប់បញ្ចូលទាំងជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប៉ុន្តែអ្នកវិភាគខ្លះនិយាយថា RCEP មានភាពទន់ខ្សោយលើវិស័យដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក និងស្តង់ដារអនាម័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


