ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញថៃធ្លាក់ចុះ ១០ ខែជាប់ៗគ្នា
តម្លៃអង្ករនាំចេញថៃបានបន្តធ្លាក់ចុះកាលពីខែសីហា ដែលជាខែទី១០នៃការធ្លាក់ចុះជាប់ៗគ្នា ចំពេលតម្រូវការពីទីផ្សារនាំចេញខ្សោយ ខណៈការផ្គត់ផ្គង់ពីប្រទេសគូប្រជែងរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញអង្ករថៃក្នុងខែសីហា មានចំនួនសរុប ៧៣៩ ៤៩៧ តោន ក្នុងតម្លៃ ៣,៩៨ ប៊ីលានដុល្លារ ដោយធ្លាក់ចុះ ១៦,៩ ភាគរយ គិតជាបរិមាណ និង ៣០ ភាគរយ បើគិតជាតម្លៃ។
ចន្លោះពីខែមករា ដល់ខែសីហា ការនាំចេញអង្ករថៃសរុបក៏បានធ្លាក់ផងដែរ ២៤,១ ភាគរយ មកត្រឹម ៥,០៣ លានតោន។
ការនាំចេញបានធ្លាក់ចុះនៅតាមទីផ្សារដូចជាសហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ អ៊ីរ៉ាក់ និងម៉ូសំប៊ិក ជាដើម។ យ៉ាងណាមិញ ការនាំចេញបានកើនឡើងទៅកាមេរូន ចិន ម៉ាឡេស៊ី ហុងកុង និងកាណាដា។
សូម្បីតែតម្លៃស្រូវក្នុងស្រុកក៏ធ្លាក់ចុះផងដែរ។ យោងតាមសមាគមរោងម៉ាស៊ីនកិនស្រូវថៃ តម្លៃអង្ករស (សំណើម ១៥ ភាគរយ) មានតម្លៃ ៦ ៥០០-៦ ៧០០ បាត/តោន នៅថ្ងៃទី ២៤ ខែកញ្ញា ដោយធ្លាក់ចុះជាង ២០០ បាត/តោន ធៀបនឹងតម្លៃនៅថ្ងៃទី ១៧ ខែកញ្ញា។
គួរគូសបញ្ជាក់ថា តម្លៃអង្ករសកលបានធ្លាក់ចុះតាំងតែពីដើមឆ្នាំមក ដោយសារតែកំណើននៃការផ្គត់ផ្គង់ ការកាត់បន្ថយនៃការទិញរបស់ប្រទេសនាំចូល និងកំណើនផលិតកម្មស្រូវនៅទូទាំងសកលជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


