សេដ្ឋកិច្ច
SERC និង KSFC ចុះហត្ថលេខា បន្តការអនុវត្ត MoU ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រ
នៅក្នុងសនិ្នសីទអន្តរជាតិគម្រប់ខួប ៧០ ឆ្នាំ របស់សាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ (KSFC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នកម្ម MoU រវាង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ (KSFC) មិនត្រឹមតែជាកិច្ចព្រមព្រៀងផ្លូវការប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាស្ពានយុទ្ធសាស្ត្រ និងជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ស្ថាប័នទាំងពីរ។

នៅក្នុងការចុះ MoU នេះ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នកម្ម MoU រវាង ន.ម.ក. និង KSFC មិនត្រឹមតែជាកិច្ចព្រមព្រៀងផ្លូវការប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាស្ពានយុទ្ធសាស្ត្រ និងជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈយន្តការហិរញ្ញប្បទានមូលបត្រ។
លោកថា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរ អាចទទួលផលប្រយោជន៍លើនវានុវត្តន៍បទប្បញ្ញត្តិ និងជាពិសេសការកសាងសមត្ថភាព តាមរយៈការចុះហ្វឹកហាត់ការងារដល់ទីកន្លែង កិច្ចសហការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកជំនាញ ដែលអាចពង្រឹងសមត្ថភាពស្ថាប័ន បង្កើនទំនុកចិត្តទីផ្សារ និងជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ យើងរួមគ្នាកសាងអនាគតនៃភាពរុងរឿង ទំនុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូយូរអង្វែង” ។
ហិរញ្ញប្បទានមូលបត្រ គឺជាប្រតិបត្តិការហិរញ្ញវត្ថុមូលបត្រដែលផ្តោតលើការផ្ទេរ ឬកម្ចីមូលបត្របណ្តោះអាសន្ន រួមមាន មូលបត្រកម្មសិទ្ធិ សញ្ញាបណ្ណ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដើម្បីសម្រួលដល់ការជួញដូរ ការផ្តល់មូលនិធិ និងការគ្រប់គ្រងហានិភ័យ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពទីផ្សារ តាមរយៈការផ្តល់សន្ទនីយភាព និងសេវាហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ។
ប្រភេទអាជីវកម្មនៃហិរញ្ញប្បទានមូលបត្រ អាចមានរូបភាពជាការផ្តល់កម្ចីមូលបត្រ, កិច្ចសន្យាទិញត្រលប់ (Repo), ហិរញ្ញប្បទានវិនិយោគ និងការគ្រប់គ្រងវត្ថុបញ្ចាំជាដើម។ KSFC ដើរតួជាឆ្អឹងខ្នងផ្នែកហិរញ្ញវត្ថុដ៏មានសក្តានុពលសម្រាប់ទីផ្សារមូលបត្ររបស់ប្រទេសកូរ៉េ ដែលបានផ្តល់ការធានាផ្នែកសន្ទនីយភាពទីផ្សារ កិច្ចគាំពារវិនិយោគិន និងលើកកម្ពស់សុខមាលភាពហិរញ្ញវត្ថុរយៈពេលវែងក្នុងប្រព័ន្ធអេកូឡូស៊ី។
ដើម្បីជំរុញនវានុវត្តន៍ ព្រមទាំងពង្រីកអាជីវកម្ម និងការវិនិយោគការប្តូររូបិយវត្ថុបរទេស KSFC បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនហិរញ្ញប្បទានមូលបត្រ ដូចជា៖ សាជីវកម្មហិរញ្ញប្បទានមូលបត្រចិន (CSF), ហិរញ្ញប្បទានមូលបត្រជប៉ុន (JSF) និងហិរញ្ញប្បទានមូលបត្រឥណ្ឌូនេស៊ី (PEI)។ ទន្ទឹមនឹងនេះ ការធ្វើបច្ចុប្បន្នកម្ម MoU រវាង ន.ម.ក. និង KSFC ជាច្រកហេដ្ឋារចនាសម្ព័ន្ធទីផ្សារសម្រាប់អាជីវកម្មហិរញ្ញប្បទានមូលបត្រ ដែលជាអាជីវកម្មថ្មីនៅកម្ពុជា ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ ហើយតាមរយៈវត្តមាននៃអាជីវកម្មនេះ នឹងជួយជំរុញសន្ទនីយភាពទីផ្សារមូលបត្រ។

សូមបន្ថែមដែរថា ក្នុងឱកាសនោះ ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានធ្វើបច្ចុប្បន្នកម្ម MoU ឡើងវិញ ដោយរក្សានូវខ្លឹមសារទាំងស្រុង និងបង្កើតនូវកិច្ចសហប្រតិបត្តិការមួយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងនិន្នាការវិវត្តន៍នៃវិស័យជាសាកល ព្រមទាំងបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញទំនាក់ទំនងបន្ត និងបង្កើនផលប្រយោជន៍សម្រាប់ទីផ្សារមូលបត្រ នៅក្នុងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
MoU នេះ បានចុះរួមគ្នាកាលពីឆ្នាំ២០១៨ ដែលមានវិសាលភាពគ្រប់ដណ្តប់លើការចែករំលែកព័ត៌មានទីផ្សារ ការកសាងសមត្ថភាពមន្ត្រី តាមរយៈការចុះទស្សនកិច្ចសិក្សា ការចុះហ្វឹកហាត់ការងារដល់ទីកន្លែង និងវគ្គបណ្តុះបណ្តាល ព្រមទាំងការគាំទ្រការអភិវឌ្ឍហិរញ្ញប្បទានមូលបត្រ រួមទាំងការអភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មហិរញ្ញប្បទានមូលបត្រ ដែល ន.ម.ក. បាននិងកំពុងរៀបចំ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


