Connect with us

កូវីដ-១៩

អ្នកជំនាញ ថា ចំនួនអ្នកស្លាប់ដោយកូវីដពិតប្រាកដនៅ អាមេរិក គឺខ្ពស់ជាងតួលេខផ្លូវការជិតទ្វេដង

បានផុស

នៅ

អ្នកជំនាញផ្នែកជំងឺឆ្លងកំពូល របស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានលើកឡើងថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ច្រើនជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យ ដែលត្រូវបានចងក្រងដោយ សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា មានមនុស្សជាង ៥៨១,៧០០ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក ។ ទោះយ៉ាងណាលោក Fauci បាននិយាយថា គ្មានការសង្ស័យទេ ដែលថាសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ខ្ពស់ ដោយសារជំងឺរាតត្បាត ហើយបានអះអាងថា ចំនួនពិតប្រាកដ គឺខ្ពស់ជាងនេះទៅទៀត ។

លោក Fauci បានចង្អុលបង្ហាញតាម ការវិភាគមួយកាលពីថ្ងៃទី ៦ ខែឧសភា ពីវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ អាចមានប្រហែល ៩០០,០០០ នាក់ ។

ចាប់តាំងពីការផ្ទុះឡើងជាសកល នៅខែមីនា ឆ្នាំ ២០២០ ជំងឺឆ្លងនេះបានជះឥទ្ធិពល ដល់សហរដ្ឋអាមេរិកច្រើនជាងប្រទេសដទៃទៀត ដោយមានជនជាតិអាមេរិកជាង ៣៣.៤ លាននាក់បានឆ្លងជំងឺនេះ ។

កាលពីខែមុន លោក Fauci បានព្រមានថា សហរដ្ឋអាមេរិក ក៏កំពុងតែកើនឡើង នូវករណីជំងឺកូវីដ ១៩ ផ្សេងទៀត ហើយបាននិយាយថា វាជាការខុសសម្រាប់ជនជាតិអាមេរិក ក្នុងការបន្ធូរបន្ថយការពាក់ម៉ាស និងគម្លាតសង្គម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក​ជោគជ័យ​ចាក់​វ៉ាក់សាំង​ការពារ​មនុស្ស​ចាស់ ខណៈ​យុវវ័យ​វិញ​កំពុង​រងគ្រោះ​ខ្លាំង​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី

ចុចអាន ៖ ជា​ក្ដី​សង្ឃឹម​មួយ​ទៀត​សម្រាប់​ប្រទេស​ក្រីក្រ ខណៈ​អាមេរិក​បើក​ការ​ចរចា​ជាមួយ WTO ពាក់ព័ន្ធ​ការ​ដក​ប៉ាតង់​ផលិត​វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម