កូវីដ-១៩
ទីបំផុត! ស្ត្រីពពោះអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយសុវត្ថិភាព
លទ្ធផលការសិក្សារបស់អាមេរិកអះអាងថា វ៉ាក់សាំង Covid-19 បង្ហាញសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយវាគ្មានគ្រោះថ្នាក់ដល់ម្តាយនិងទារកដែលមិនទាន់កើតនោះទេ។

ភស្ដុតាងបន្ថែមរកទៀតឃើញថា ការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីពពោះ មិនត្រឹមតែផ្ដល់ប្រយោជន៍នាពេលបច្ចុប្បន្នប៉ុណ្ណោះ តែវាផ្ដល់គុណសម្បត្តិដល់ទារកនាពេលអនាគតផងដែរ។ ដោយសារភាពស៊ាំដែលបានផ្តល់ដោយវ៉ាក់សាំង ត្រូវបានបញ្ជូនទៅទារក ដូច្នេះនៅពេលក្មេងធំឡើង រាងកាយរបស់ពួកគេនឹងមានភាពធន់ទ្រាំជាមួយវីរុសបានល្អ។
ក្រុមអ្នកជំនាញនិយាយថា ស្ត្រីម្នាក់ក្នុងចំណោម ៥ នាក់កំពុងស្ទាក់ស្ទើរក្នុងការទទួលចាក់វ៉ាក់សាំង ព្រោះតែមិនទាន់ទុកចិត្ក្ក។ ប៉ុន្តែការចាក់វ៉ាក់សាំង អាចកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ចំពោះស្ត្រីមានមានគភ៌និងទារកក្នុងផ្ទៃបានប្រសើរជាងមុនទ្វេដង។

លោកវេជ្ជបណ្ឌិត Pat O’Brien អនុប្រធាននៃមហាវិទ្យាល័យសម្ភពនិងរោគស្ត្រី Royal នៅសហរដ្ឋអាមេរិក និយាយថា “ស្ត្រីមានផ្ទៃពោះភាគច្រើនយល់ថាការចាក់ថ្នាំបង្ការកូវីដ-១៩ពិតជាសំខាន់ ប៉ុន្តែអ្នកខ្លះមិនទាន់ហ៊ានទទួលវ៉ាក់សាំងនៅឡើយ ខណៈកំពុងពពោះ” ។
ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រនៅតែប្រកាន់ជំហរដដែលថាគ្មានភស្តុតាងណាមួយបង្ហាញពីឥទ្ធិពលអាក្រក់លើការមានផ្ទៃពោះនោះទេ។ “មិនតែប៉ុណ្ណោះ ការចាក់វ៉ាក់សាំងជារឿងល្អបំផុតដែលស្ត្រីអាចធ្វើបានសម្រាប់ការពារទារក ដោយសារតែវ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃការកើតមិនគ្រប់ខែបានទៀតផង។ ដូច្នេះហេតុអ្វីបានជាមានការព្រួយបារម្ភ?”

សាស្រ្តាចារ្យ Adam Finn សមាជិកគណៈកម្មាធិការចម្រុះទទួលនិងចាក់ថ្នាំបង្ការរោគ (JCVI) នៅអង់គ្លេស ថ្លែងស្របគ្នាដែរថា វ៉ាក់សាំងពិតជាមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ គ្រាន់តែវាមិនទាន់ប្រមូលបានទិន្នន័យគ្រប់គ្រាន់សម្រាប់បង្ហាញ។
ឯការសិក្សាមួយដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC សហរដ្ឋអាមេរិក ក្រោយតាមដានស្ថានភាពស្ត្រីមានផ្ទៃពោះជាង ៩ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំងនៅក្នុងត្រីមាសទី ៣ នៃការពពោះ លទ្ធផលរាយការណ៍ថា មិនមានសញ្ញាព្រួយបារម្ភលើសុវត្ថិភាពវ៉ាក់សាំងនោះទេ។ ផ្អែកតាមរបាយការណ៍នេះ ស្ត្រីមានគភ៌ពិតជាអាចទុកចិត្តលើវ៉ាក់សាំងបាន ត្បិតតែមានទិន្នន័យអវិជ្ជមានតិចតួចក៏ដោយ។

ក្នុងនោះវេជ្ជបណ្ឌិត O’Brien បញ្ជាក់បន្ថែមថា វ៉ាក់សាំងក៏នឹងមិនបង្កផលប៉ះពាល់ដល់ការមានកូនទេនោះដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ
ចុចអាន៖ លម្អិតអំពីវ៉ាក់សាំង Sinopharm ដែលពលរដ្ឋគ្រប់គ្នាគួរដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


