Connect with us

កូវីដ-១៩

អ្នកវិទ្យាសាស្ត្រថា វីរុសបំប្លែងថ្មី B1617.2 ឆ្លងលឿនជាង​ B.1.1.7 ដល់ទៅ៦០%

បានផុស

នៅ

វីរុស​បំប្លែង​ថ្មី​​មក​ពី​​ប្រទេស​ឥណ្ឌា​ដែល​កំពុង​រាល​ដាល​ខ្លាំង​នៅ​ចក្រភព​អង់គ្លេស​​ឆ្លង​លឿន​​ជាង B.1.1.7​ ដល់​ទៅ​៦០​%។ នេះ​បើ​តាម​អ្នក​វិទ្យាសាស្ត្តរ​ម្នាក់​បាន​បញ្ជាក់។

លោកសាស្ត្រាចារ្យ​ Tom Wenseleers អ្នក​ឯកទេស​​ជីវសាស្ត្រ និង​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ KU Leuven ប្រទេស​ប៊ែលហ្ស៊ិក បាន​និយាយ​នៅ​លើ Twitter ថា លោក​បាន​ធ្វើ​ការ​វិភាគ​ពពួក​វីរុស២​ប្រភេទ​​ដើម្បីប្រៀប​ធៀប​គ្នា ហើយ​រក​ឃើញ​ថា វីរុស​បំប្លែង​ថ្មី​មក​ពី​ឥណ្ឌា​ឆ្លង​លឿន​ជាង។

B1617.2 ជា​ប្រភេទ​វីរុស​ឆ្លង​ទូទៅ​នៅ​ប្រទេស​ឥណ្ឌាដែល​កំពុង​រាល​ដាល​នៅ​ចក្រ​ភព​អង់គ្លេស វា​ត្រូវ​បាន​ប្រទាស់​ឃើញ​ហោច​ណាស់​៥២០​ដង ហើយ​អ្នក​ជំនាញ​បារម្ភ​ថា វា​កាន់​តែ​អាក្រក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិទ្យាសាស្ត្រ​នៅ​ក្រុម​ប្រឹក្សា​ភិបាល SAGE បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​សប្តាហ៍​មុន​ថា ៖«ការ​វាយ​តម្លៃ​ពី​ដំបូង រាប់​បញ្ចូល​ទាំង​បទពិសោធ​អន្តរជាតិ​គឺ​ដា វីរុស​នេះ​​ប្រហែល​ជា​អាច​ឆ្លង​​លឿន​ជាង​វីរុស​បំប្លែង B.1.1.7 [Kent]»។

ប្រធាន​វេជ្ជសាស្ត្រ​នៅ​​ប្រទេស​អង់គ្លេស លោកសាស្ត្រាចារ្យ Chris Whitty បាន​និយាយ​ថា ៖«ទស្សនៈ​របស់​យើង​គឺ​ថា នេះ​ជា​វីរុស​​ដែល​អាច​ឆ្លងខ្លាំង ហោច​ណាស់​អាច​ឆ្លង​ដូច B117។ វាអាច​ឆ្លង​​កាន់​តែ​ច្រើន តែ​យើង​នៅ​បន្ត​សង្កេត​មើល​ទៀត»។

សម្រាប់​ការ​សរសេរ​របស់​លោក​សាស្ត្រាចារ្យ​ Wenseleers លើ​បណ្តាញ​សង្គមថា ៖«ទិន្នន័យ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា វីរុស​ B.1.617.2 មានការ​កើន​ឡើង​​​១០​%​ក្នុង​មួយ​ៗ​ថ្ងៃ​ដែល​វា​លើ B.1.1.7 (​លឿន​ជាង​ដល់​ទៅ​៦០​%)។

ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជា​ជន​បាន​និយាយ​ថា វីរុស​បំប្លែង​ថ្មី​របស់​កូវីដ-១៩​គឺ​ B.1.617 ដែល​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​តុលា​នោះ​គឺ​​បាន​រក​ឃើញ​នៅ​ក្នុង​សំណាង​ជាង ៤៥០០​​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទិន្នន័យ​បើក​ចំហ​ពី​ប្រទេស​​ចំនួន​​៤៤​ហើយ​រហូត​ដល់​ឥឡូវ​នេះ។

ទី​ភ្នាក់​ងារ​បាន​និយាយ​ក្នុង​អត្ថបទ​ចេញ​ផ្សាយ​ថ្មី​ប្រចាំ​សប្តាហ៍​ថា ៖«WHO ទទួល​បាន​របាយការដណ៍​ពី​ការ​រក​ឃើញ​​ថ្មី​បន្ថែម​ពី​ប្រទេស​៥​ទៀត»។

ក្រៅ​ពី​ប្រទេស​ឥណ្ឌា អង្គការ​សុខភាព​ពិភព​លោក​ប្រាប់​ថា ចក្រ​ភព​អង់គ្លេស​បាន​រាយការណ៍​ មាន​​ករណី​ឆ្លង​កូវីដ-១៩​ដោយ​វីរុស​នេះ​ច្រើន​​បំផុត។

នៅ​ដើម​សប្តាហ៍​នេះ WHO បានហៅ​ វីរុស B.1.617 ដែល​រាប់​​ជា វីរុស​រង​៣​ប្រភេទ​ដែល​ប្រែ​ប្រួល និង​ខុស​គ្នា​​តិច​​ជា​«វីរុស​បំប្លែង​ថ្មី​គួរឲ្យ​​ព្រួយ​បារម្ភ»។

ដូច្នេះ​វា​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដែល​មាន​វីរុស​បំប្លែង​៣​នៃ​កូវីដ-១៩​​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ប្រេស៊ីល និង​អាហ្វ្រិក​ខាង​ត្បូង។

វីរុស​បំប្លែង​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ថា គ្រោះ​ថ្នាក់​អាក្រក់​ជាង​វីរុស​ដើម​ ពី​ព្រោះ​ពួក​វាអាច​ឆ្លង​បាន​កាន់​តែ​ច្រើន លឿន អាច​បណ្តាលស្លាប់ និង​អាច​ឆ្លង​ផុត​​​ការការ​ពារ​របស់​​​វ៉ាក់សាំងខ្លះ​ក៏​មាន។​WHO បាន​ពន្យល់​នៅ​ថ្ងៃ​ពុធ​ថា B.1.617 ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ ពី​ព្រោះ​វា​ងាយ​ស្រួល​ឆ្លង​ជាង​វីរុស​ដើមខ្លាំង និង​​​បង្ហាញ​ថា ការ​កើន​ឡើយ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​សាយ​ភាព​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។

WHO ក៏​បាន​បញ្ជាក់​ដែរ​ថា ៖«ភស្តុតាង​បឋម​គឺ វីរុស​នេះ​ធន់​​នឹង​ការ​ព្យាបាល​ជា​មួយ​នឹងថ្នាំ​អង់ទីគ័រ Bamlanivimab ហើយការ​សិក្សា​ពី​ដំបូងបង្ហាញ​ថា  ការ​កាត់​បន្ថយ​មាន​កំណត់​នៅ​ក្នុង​អព្យាក្រិតភាព​របស់​អង់ទីគ័រ»។

អង្គការ​សុខភាព​ពិភព​លោក​បាន​សង្កត់​ធ្ងន់​ថា ទោះ​ជា​ផល​ប៉ះ​ពាល់​ពិភព​លោក​ជាក់​ស្តែង​ទៅ​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​អាច​មាន​កំណត់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣៣ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៨ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៥៥ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម