កូវីដ-១៩
គួរឲ្យសរសើរ សេដ្ឋីវ័យក្មេងបំផុតបរិច្ចាគប្រាក់ជាង១ពាន់លានដុល្លារជួយវិបត្តិកូវីដឥណ្ឌា
សហស្ថាបនិកកម្មវិធី Ethereum លោក Vitalik Buterin បានធ្វើការបរិច្ចាគប្រាក់ជាង១ពាន់លានដុល្លារអាមេរិក នៃកាក់ shiba inu របស់លោកដើម្បីជាមូលនិធិសង្គ្រោះដល់ប្រទេសឥណ្ឌាដែលកំពុងទទួលរងវិបត្តិកូវីដ-១៩ដ៏អាក្រក់។
ការបរិច្ចាគនេះត្រូវបានគេចាត់ទុកថាជា«ម្តាយនៃការបរិច្ចាគទាំងអស់» និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌លក្ខណៈបុគ្គលដ៏ធំបំផុតសម្រាប់មូលនិធិសង្គ្រោះដល់ប្រទេសឥណ្ឌា។
យោងតាម wallet ជាសាធារណៈរបស់លោកបានឲ្យដឹងថា កាលពីថ្ងៃពុធ អ្នកជំនាញបង្កើតកម្មវិធីសញ្ញាតិរុស្ស៊ី-កាណាដាអាយុ២៧ឆ្នាំបានផ្ទេរកាក់ shiba inu ចំនួន៥០ទ្រីលានស្មើនឹង១ពាន់លានដុល្លារអាមេរិកចូលទៅមូលនិធិសង្គ្រោះវិបត្តិកូវីដ-១៩ឥណ្ឌា (India Covid-Crypto Relief Fund )។ លោកក៏បានផ្ទេរប្រាក់ ៥០០ Ether ប្រហែលជា១.៩លានដុល្លារអាមេរិកទៅមូលនិធិសង្គ្រោះដែរ។
Coinbase ឲ្យដឹងថា នៅពេលវេលានៃការផ្ទេរ កាក់ shiba មានតម្លៃស្មើ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែរូបិយប័ណ្ណឌីជីថល (cryptocurrencies)នេះ ងាយនឹងប្រែប្រួល។ តម្លៃរបស់វាបានធ្លាក់ចុះ បន្ទាប់ពីការបរិច្ចាគរបស់លោក Buterin បានធ្វើឡើង ហើយបានធ្លាក់ចុះប្រហែលជា៣០%នៅថ្ងៃព្រហស្បតិ៍។
កាលពីអាយុ១៩ឆ្នាំ លោក Buterin បានបង្កើតកម្មវិធី ethereum នៅឆ្នាំ២០១៣ ហើយទទួលបានជោគជ័យយ៉ាងឆាប់រហ័ស និងទើបបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងពិភពលោកប្រហែលជាពីរសប្តាហ៍មុននេះ មុនពេលលោកធ្វើការបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
លោកបានរៀនសូត្រអំពី Bitcoin ពីឪពុករបស់លោកឈ្មោះ Dmitry Buterin ដែលមានក្រុមហ៊ុនបច្ចេកវិទ្យា Wild Apricot នៅពេលលោកអាយុ១៧ឆ្នាំ និងជាសហស្ថាបនិកទស្សនាវដ្តី Bitcoin Magazine ដែលបង្កើតនៅឆ្នាំ២០១១។
លោកបានឈប់រៀននៅសកលវិទ្យាល័យ Waterlool បន្ទាប់ពីរៀនបានមួយឆ្នាំលើជំនាញវិទ្យាសាស្ត្រកុំព្យួទ័រ ហើយបានឈ្នះក្នុងការប្រកួតកម្មវិធី Thiel Fellowship ដែលមានប្រាក់រង្វាន់១០ម៉ឺនដុល្លារអាមេរិកដល់មនុស្សវ័យក្មេងដែលចង់បង្កើតអ្វីថ្មីៗជាជាងអង្គុយរៀននៅសាលារៀន៕
ប្រែវសម្រួល៖ វីរបុត្រ
ប្រភព៖ forbes
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


