កូវីដ-១៩
រងថ្មបាក់ពីឥណ្ឌា នេប៉ាល់ រកឃើញការឆ្លងកូវីដជាង ៨,០០០ករណី ១០ថ្ងៃជាប់គ្នា
ខណៈប្រទេសឥណ្ឌាកំពុងជួបវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ ប្រទេសនេប៉ាល់បានរាយការណ៍អំពីករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៨,០០០ករណីរយៈពេល១០ថ្ងៃជាប់គ្នា។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលនេប៉ាល់ កាលពីថ្ងៃសុក្រ។

មានការឆ្លងសរុប ៤៣៩,៦៥៨ករណីនិងការស្លាប់ ៤,៦៦៩នាក់នៅក្នុងប្រទេសនេប៉ាល់។ ប្រហែល ២០ភាគរយនៃករណីសរុបរបស់ប្រទេសនេះ ត្រូវបានគេរាយការណ៍ត្រឹមរយៈពេល១០ថ្ងៃចុងក្រោយ ក៏ដូចជា១ភាគ៤នៃការស្លាប់ផងដែរ។
ប្រទេសនេះរំពឹងថា នឹងទទួលជំនួយអុកស៊ីសែនជាលើកទី២ ពីប្រទេសចិន ដែលជាផ្នែកមួយនៃអុកស៊ីសែនចំនួន២០,០០០ស៊ីឡាំង ដែលប្រទេសចិនសន្យាជួយដល់ នេប៉ាល់។

យោងតាមរូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនេប៉ាល់បានបង្ហាញថា ជំនួយជើងទី២ នឹងទៅដល់ទីក្រុង Kathmandu ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ស្របពេលជាមួយគ្នានោះ កាលពីថ្ងៃពុធ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិទទួលបន្ទុកដោះស្រាយបញ្ហាកូវីដ-១៩ លោក Jeremy Konyndyk បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា ប្រទេសនេប៉ាល់រួមជាមួយឥណ្ឌា គឺមាន “អាទិភាពខ្ពស់បំផុតនៅពេលនេះ” ក្នុងការទទួលបានជំនួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ថ្ងៃសៅរ៍នេះ ថៃ រកឃើញអ្នកឆ្លងកូវីដដល់ទៅ ជាង៣ពាន់ករណី និងស្លាប់១៧នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


