កូវីដ-១៩
សិង្ហបុរី ព្រមានថា កុមារងាយរងគ្រោះដោយវីរុសកូវីដបំប្លែងខ្លួនបំផុត
ប្រទេសសិង្ហបុរីបានព្រមានកាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនប្រភេទថ្មី ដូចវីរុសមួយដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា កំពុងជះឥទ្ធិពលដល់កុមារកាន់តែច្រើន ខណៈប្រទេសនេះត្រៀមបិទសាលារៀនភាគច្រើនចាប់ពីសប្តាហ៍នេះទៅ ហើយរៀបចំផែនការចាក់វ៉ាក់សាំងដល់ក្មេងៗ។

សាលាបឋមសិក្សា អនុវិទ្យាល័យនិងមធ្យមសិក្សាទាំងអស់ នឹងប្តូរទៅរកការរៀនពីផ្ទះវិញចាប់ពីថ្ងៃពុធរហូតដល់ចុងបញ្ចប់នៃឆមាស នៅថ្ងៃទី២៨ខែឧសភានេះ។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Chan Chun Sing បាននិយាយថា “ភាពបំប្លែងនៃវីរុសទាំងនេះ គឺសាហាវជាងមុន ហើយពួកគេហាក់ដូចជាវាយប្រហារទៅលើក្មេងៗខ្លាំងបំផុត”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា គ្មានកុមារណាម្នាក់ដែលឆ្លងវីរុសនេះ មានជំងឺធ្ងន់ធ្ងរទេ ហើយមួយចំនួនទៀតមានរោគសញ្ញាស្រាល។
កាលពីថ្ងៃអាទិត្យ ប្រទេសសិង្ហបុរីបានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៣៨ករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បានលើកឡើងថា វីរុសប្រភេទ B1617 ហាក់ដូចជាប៉ះពាល់ដល់កុមារច្រើនជាង។ យ៉ាងណាក្តី គេមិនទាន់ច្បាស់ទេថាតើមានកុមារប៉ុន្មាននាក់បានឆ្លងមេរោគនេះ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ជាង ៦១,០០០ករណីដែលភាគច្រើនជាប់ទាក់ទងនឹងការផ្ទុះឡើងនៅក្នុងអន្តេវាសិកដ្ឋានពលករបរទេសកាលពីឆ្នាំមុន ហើយមានមនុស្សស្លាប់ចំនួន៣១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ក្តៅៗ ទីបំផុត ឥណ្ឌា ចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


