កូវីដ-១៩
ជំងឺផ្សិតខ្មៅរកឃើញឆ្លងកាន់តែច្រើនចំពោះបុរស ជាពិសេសអ្នកទឹកនោមផ្អែម
បុរសនិងមនុស្សមានជំងឺទឹកនោមផ្អែមងាយនឹងឆ្លងរោគ mucormycosis ឬជំងឺ “ផ្សិតខ្មៅ” ច្រើនជាងគេបំផុត។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយដោយវេជ្ជបណ្ឌិតឥណ្ឌា៤រូប។

វេជ្ជបណ្ឌិត ៤ រូបបានសិក្សាលើអ្នកជំងឺ Covid-19 ចំនួន ១០១ នាក់នៅប្រទេសឥណ្ឌាដែលពួកគេសុទ្ធតែឆ្លងរោគ mucormycosis ឬរោគ “ផ្សិតខ្មៅ” ដ៏កម្រ។ ការសិក្សារកឃើញមនុស្ស ៧៩ នាក់ដែលឆ្លងជំងឺផ្សិតខ្មៅគឺជាបុរស។ ក្នុងនោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានគេរកឃើញប្រឈមហានិភ័យខ្ពស់ជាងគេ ដែលមានអ្នកឆ្លងរហូតដល់ ៨៣ ក្នុងចំណោមអ្នកជំងឺទាំង ១០១ នាក់។

ទិន្នន័យសិក្សាក៏បានកត់ត្រាមនុស្ស ៣១ នាក់ក្នុងចំណោម ១០១ នាក់បានស្លាប់ដោយសារឆ្លងមេរោគ “ផ្សិតខ្មៅ”។ ហើយមានមនុស្ស ៦០ នាក់បានវិវត្តទៅជារោគសញ្ញាកូវីដ-១៩ធ្ងន់ធ្ងរ និង ៤១ នាក់បានជាសះស្បើយ។
ការសិក្សាខាងលើគ្រោងនឹងចេញផ្សាយនៅក្នុងទស្សនាវដ្តី Elsevier ឥណ្ឌា។ ចំណែកអ្នកសិក្សាលើករណីនេះរួមមាន វេជ្ជបណ្ឌិត Awadesh Kumar Singh, វេជ្ជបណ្ឌិត Ritu Singh, វេជ្ជបណ្ឌិត Shashank Joshi និងវេជ្ជបណ្ឌិត Anoop Misra ដែលពួកលោកសុទ្ធតែជាអ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម។

វេជ្ជបណ្ឌិតបានបញ្ជាក់ពីផលលំបាកបណ្ដាលមកពីរោគ Mucormycosis ដោយវាធ្វើឱ្យប៉ះពាល់ដល់ច្រមុះ ប្រហោងឆ្អឹង គន្លងប្រព័ន្ធសរសៃប្រសាទកណ្តាល សួត ក្រពះ ពោះវៀន ស្បែក ឆ្អឹងថ្គាម សន្លាក់ បេះដូង និងតម្រងនោម។
យ៉ាងណាមិញ ការសិក្សាក៏បានរកឃើញថា ជំងឺផ្សិតខ្មៅអាចរីករាលដាលខ្លាំងនៅក្នុងចំណោមមនុស្សផ្ទុកកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬជាអ្នកជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Indian EXPRES
ចុចអាន៖ កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា
ចុចអាន៖ រឿងអីឥណ្ឌាមិនឆ្លងខ្លាំង បើប្រជាជនចេះពាក់ម៉ាសត្រឹមត្រូវបានតែ១៤ភាគរយប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


