កូវីដ-១៩
ចាំទេ ត្រាំ ហៅ កូវីដ ថា “វីរុសចិន” ឥឡូវត្រូវប្ដឹងដោយក្រុមសិទ្ធិពលរដ្ឋស៊ីវិលចិនអាមេរិក
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានក្រុមសិទ្ធិស៊ីវិលចិន ប្តឹងពីបទហៅជំងឺកូវីដ ១៩ ថា “វីរុសចិន” ។
ពាក្យបណ្តឹងដែលត្រូវបានដាក់ នៅក្នុងតុលាការសហព័ន្ធ នៅទីក្រុងញូវយ៉ក ដោយសម្ព័ន្ធភាពសិទ្ធិពលរដ្ឋស៊ីវិលចិន អាមេរិក (CACRC) បានចោទប្រកាន់ថា ការប្រើប្រាស់ឃ្លានោះរបស់លោក ត្រាំ និងពាក្យប្រកាន់ពូជសាសន៍ ស្រដៀងគ្នាផ្សេងទៀត គឺគ្មានមូលដ្ឋាននោះទេ ព្រោះប្រភពដើមនៃវីរុសនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយការប្រព្រឹត្ដរបស់អតីតប្រធានាធិបតីខាងលើ បានធ្វើឲ្យសហគមន៍អាមេរិក ចិន ឈឺចាប់ ។

បណ្តឹងចុះថ្ងៃទី ២០ ខែឧសភា បានបញ្ជាក់ថា “ការប្រព្រឹត្តខ្លាំងក្លា និងសាហាវបំផុតរបស់លោក ត្រាំ ត្រូវបានអនុវត្តក្នុងអំឡុងរោគរាតត្បាតទាំងស្រុង ដោយមិនគិតពីការប្រព្រឹត្ត ថាតើអាកប្បកិរិយាបែបនេះ អាចបណ្តាលឲ្យជនជាតិអាមេរិក ចិន មានទុក្ខកង្វល់ខាងផ្លូវចិត្ត ឬក៏យ៉ាងណានោះទេ” ។
បណ្តឹងនេះ បានចោទប្រកាន់បន្ថែមទៀតថា លោក ត្រាំ បានបន្តប្រើពាក្យ ប្រមាថមើលងាយទាំងនោះ ដើម្បីសំដៅទៅលើជំងឺកូវីដ ១៩ ទោះបីជាគាត់ដឹងថា វីរុសនេះមិនបានមកពីប្រទេសចិនក៏ដោយ ។

ទន្ទឹមនោះ CACRC ប្ដឹងឲ្យលោក ត្រាំ បង់ប្រាក់ ១ ដុល្លារអាមេរិក ដល់គ្រប់ប្រជាជនអាស៊ីអាមេរិក និងកោះប៉ាស៊ីហ្វិកទាំងអស់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ជាការសុំទោស ដោយក្នុងនោះមានទឹកប្រាក់សរុប ២២.៩ លានដុល្លារ ។
ដើមបណ្តឹងបាននិយាយថា ពួកគេនឹងប្រើលុយនេះ ដើម្បីបង្កើតសារមន្ទីរមួយ ដែលនឹងបង្ហាញពីប្រវត្តិរបស់សហគមន៍អាមេរិកអាស៊ី និងកោះប៉ាស៊ីហ្វិក ក៏ដូចជាការចូលរួមចំណែករបស់ពួកគេដល់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ចិនថ្កោលទោសអាមេរិករឿងបញ្ឆេះដុំនៅហ្គាហ្សា
ចុចអាន ៖ ចិន ពេញចិត្តចំពោះ អាមេរិក ដែលចែកចាយវ៉ាក់សាំងកូវីដទៅក្រៅប្រទេសជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ