Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ

បានផុស

នៅ

ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរឆ្លងកាត់ចំណុចផ្លូវលេខ២៣០ កែងផ្លូវលេខ២៥៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក ជួយជួសជុលជង្ហុកមួយកន្លែងដែលតែងបង្កការរំខានដល់ការធ្វើដំណើរ និងបង្កគ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកស្រី ដា នី ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា ទីតាំងជង្ហុកនេះដំបូងឡើងគ្មាននោះទេ តែដោយសារមានរថយន្តដឹកទំនិញធំៗបើកមកកិនធើ្វអោយផ្លូវនេះខូចបន្តិចម្ដងៗ ធ្វើស្រុតក្លាយជាជង្ហុក ហើយក៏មានប្រជាពលរដ្ឋដែលនៅក្បែរនោះយកថ្មមកចាក់បំពេញ ដើម្បីកុំអោយមានអ្នកគ្រោះដោយសារជិះធ្លាក់ជង្ហុក។ បន្ថែមពីនេះ អ្នកស្រីក៏សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានមេត្តាជួយចុះពិនិត្យ និងធើ្វការជួលជុលផង ជៀសវាងមានការខូចខាតធំជាងនេះ។

លោក នៅ ភក្ដី ចៅសង្កាត់ទឹកល្អកទី៣ បានប្រាប់ក្រុមការងារ កម្ពុជាថ្មី នៅថ្ងៃទី២៣មិថុនា នេះថា ករណីនេះលោកបានរាយការណ៍ទៅខាងសាធារណៈការខណ្ឌរួចហើយ ដោយនៅពេលនេះខាងសារធារណៈការ កំពុងដំណើរការក្នុងការជួសជុលជង្ហុកនៅទីតាំងផ្សេងៗទៀតក្នុងមូលដ្ឋាន រួចនឹងមកធើ្វការជួសជុលនៅចំណុចផ្លូវលេខ២៣០នេះតែងម្ដង៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម