កូវីដ-១៩
ករណីឆ្លង និងស្លាប់សរុបដោយ កូវីដ នៅទូទាំងតំបន់អាស៊ាន ពេលនេះក៏មិនធម្មតា
យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងលើសពី ៤ លានករណី ក្នុងនោះមានអ្នកស្លាប់ ៧៨,៥១៥ នាក់ និងមានអ្នកជាសះស្បើយជាង ៣.៦ លាននាក់ ។
ប៉ុន្តែការកើនឡើងករណីឆ្លងថ្មីបន្ថែមទៀត ចំនួន ២៥,៦០៣ ករណី ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ គឺធ្លាក់ចុះពី ២៨,៧១៦ ករណីដែលបានកត់ត្រាកាលពីថ្ងៃមុន ។

ទន្ទឹមនោះ ឥណ្ឌូណេស៊ី នៅតែជាប្រទេសឈរលើគេក្នុងតំបន់ ដោយមានករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនលើស ១.៨២ លានករណី និងមានអ្នកស្លាប់ ៥០,៥៧៨ បន្ទាប់មកគឺ ហ្វីលីពីន មានអ្នកឆ្លងជាង ១.២៣ លានករណី និងស្លាប់ ២០,៩៦៦ នាក់ ។
ចំណែក ប្រទេសម៉ាឡេស៊ី រហូតមកដល់ពេលនេះ បានរាយការណ៍ថា មានករណីឆ្លងនៅទូទាំងប្រទេស ចំនួន ៥៧២,៣៥៧ ករណី ខណៈករណីឆ្លងថ្មី បានកើនឡើងដល់កម្រិតកំណត់ត្រា កាលពីសប្តាហ៍មុន រួមជាមួយនឹងអ្នកស្លាប់សរុប ២,៧៩៦ នាក់ ។

ស្របពេលជាមួយគ្នានេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសបិទខ្ទប់ប្រទេស រយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា នេះតទៅ ។
ទាក់ទងនឹងបញ្ហាញនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin បាននិយាយថា មានតែវិស័យសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗ ដែលត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាសន្តិសុខជាតិប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ក្នុងអំឡុងពេលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


