កូវីដ-១៩
ឥណ្ឌូណេស៊ី ប្រកាសមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាកំណត់ត្រា
ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ ១៩ មិនធ្លាប់មានជាកំណត់់ត្រានៅក្នុងប្រទេស ខណៈករណីឆ្លងក៏កើនឡើង ។
រដ្ឋាភិបាលនិយាយថា ឥណ្ឌូណេស៊ីបានបញ្ជាក់ពីការស្លាប់ចំនួន ២,០៦៩ នាក់ និងឆ្លងថ្មីចំនួន ៤៥,២០៣ ករណីកាលពីថ្ងៃអង្គារ ។
ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះចាប់តាំងពីខែមុន គឺមួយផ្នែកបណ្ដាលមកពីវីរុសបំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ។
ទន្ទឹមនោះ ទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា គិតត្រឹមថ្ងៃចន្ទ ប្រទេសឥណ្ឌូណេស៊ីមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោក ។
បន្ថែមពីនេះ សេវាវេជ្ជសាស្រ្តស្ថិតនៅក្នុងស្ថានភាពតានតឹងយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាការតា ក៏ដូចជានៅតំបន់ដែលរងគ្រោះខ្លាំងផ្សេងទៀតផងដែរ ។
ស្របពេលជាមួយគ្នានេះ ក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពសាធារណៈបាននិយាយថា ចាប់តាំងពីខែមុន អ្នកឆ្លងជំងឺចំនួន ២,៧០៥ នាក់បានស្លាប់ ខណៈពេលកំពុងសម្រាកព្យាបាលនៅផ្ទះ ឬកន្លែងផ្សេងទៀតក្រៅពីមន្ទីរពេទ្យ ។
រដ្ឋាភិបាលនិយាយថា ខ្លួននឹងធានាគ្រែមន្ទីរពេទ្យបន្ថែមទៀត ហើយនឹងបើកកន្លែងធ្វើចត្តាឡីស័កបន្ថែមទៀត សម្រាប់អ្នកផ្ទុកវីរុសដែលមានរោគសញ្ញាស្រាល ដូច្នេះស្ថានភាពរបស់ពួកគេអាចត្រូវបានត្រួតពិនិត្យ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣ លានករណី និងមានអ្នកស្លាប់សរុប ៨៦,៨៣៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ