ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជឿជាក់ថា ហ្វីយ៉ាតា អាចចូល Top ក្នុងការប្រកួតកម្មវិធីបវរកញ្ញានៅថៃ
រៀមច្បងសិល្ប:ផ្នែកវិស័យបវរកញ្ញាធ្លាប់ប្រកួតលើឆាកអន្តរជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញជំនឿចិត្តចំពោះម្ចាស់ម កុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ថានឹងមានលទ្ធភាពអាចចូល Top Miss Universe ក្នុងការប្រកួតលើឆាកបអន្តរជាតិនាពេលឆាប់ៗនេះ នាទឹកដីប្រទេសថៃ។

ជំនឿទៅលើបវរកញ្ញាតំណាងកម្ពុជា ហ្វីយ៉ាតា ពីសំណាក់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាពេលនេះ ដោយសារសម្លឹងមើលឃើញពីសមត្ថភាព និងឆន្ទ:ដ៏មុតស្រួចរបស់ម្ចាស់មកុដ MUC រូបនេះ ខណ:បវរកញ្ញារូបនេះសង្ឃឹមថា ហ្វីយ៉ាតា នឹងសាងកេរ្តិ៍ឈ្មោះថ្មីជាមួយប្រត្តិសាស្ត្រក្នុងវិស័យបវរកញ្ញានៅលើទឹកដីថៃ ដើម្បីឱ្យស្គាល់ថា បវកញ្ញាខ្មែរខ្លាំងកម្រិតណា។
ក្នុងនាមមិត្តរួមការងារផង និងរៀមច្បងផ្នែកវិស័យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា “ទៅចូល Top នៅលេីទឹកដីថៃ ឱ្យមេីលមួយ ឱ្យស្គាល់ថា បវកញ្ញាខ្មែរខ្លាំងកម្រិតណា”។ ជាមួយគ្នានេះ ក៏មានការបញ្ជេញមតិថា “ថ្លៃថ្នូរបែបតារា សាច់ឈាមយកគាត់មកតំំណាងស័ក្តិសមហើយ ទោះមិនចូល Top ក៏មិនបញ្ហាសំខាន់ គាត់មិនធ្វើឱ្យបាក់មុខ”។

ម្ចាស់មកុដ Miss Universe Cambodia ២០២៥ រូបនេះកាលពីថ្មីៗកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងពីជំហររបស់ខ្លួនដែរថា ទោះបីមានរឿងអ្វីគឺគ្មានអ្វីអាចបញ្ឈប់ខ្លួនបានទេ ព្រោះឆ្លងកាត់ព្យុះភ្លៀងមកជាច្រើនហើយ ខណៈនៅតែអាចឈរធ្វើជាម្លប់សម្រាប់ខ្លួនឯង។ ហ្វីយ៉ាតា បញ្ជាក់ដែរថា ការចេញទៅលើឆាកអន្តរជាតិ គឺក្នុងនាមជាកូនខ្មែរជាស្ត្រីជំនាន់ថ្មីនៃកម្ពុជា ហើយកម្ពុជាត្រូវតែមានឈ្មោះឈរលើឆាកអន្តរជាតិ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


