ជីវិតកម្សាន្ដ
ម៉ាដូណា ជម្រុញមហាជនបន្តស្រាក់ដៃគ្នាបោះឆ្នោតឱ្យបវរកញ្ញាខ្មែរ ដើម្បីចូល Top ជ្រៅ Miss Universe
តារាសម្តែង និងកំប្លែងភេទទី៣ លោក ម៉ាដូណា បានចេញមុខបំផុសក៏ដូចជាស្នើសុំជំនួយពីសំណាក់មហាជនខ្មែរ ដើម្បីរួមដៃគ្នាក្នុងការគាំទ្រដោយការបោះឆ្នោតឱ្យបវរកញ្ញាខ្មែរ ហ្វីយ៉ាតា កាន់តែអស្ចារ្យនឹងកាន់តែខ្លាំងលើឆាកអន្តរជាតិ។

ការចេញមុខរបស់លោក ម៉ាដូណា នេះធ្វើឡើងស្របពេលដែលស្រីស្រស់ ហ្វីយ៉ាតា កំពុងតែតំណាងឱ្យកម្ពុជាចូលរួមការប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧៤ នៅប្រទេសថៃ ខណ:មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការផ្តល់កំលាំងចិត្ត និងចំណាយលុយផ្ទាល់ខ្លួន ដើម្បីចូលរួមបោះឆ្នោតឱ្យនាងផងនោះ។
លោក ម៉ាដូណា បានលើកឡើងថា “ខឹងឫស្អប់សូមទុកមួយឡែកសិន សំខាន់ពេលនេះគាត់បានតស៊ូនៅការវាយប្រហាផ្ទះលេខ២ ច្រើនណាស់ តែគាត់ប្រឹងដើម្បីប្រទេសជាតិយើង ខ្មែរជួយខ្មែរចូលរួមបោះឆ្នោតទាំងអស់គ្នា”។
លោកបន្តថា “ចង់ឱ្យបវរកញ្ញាខ្មែរកាន់តែអស្ចារ្យ នឹងកាន់តែខ្លាំងក្លាទៅកាន់ពិភពលោក ឱ្យគេស្គាល់ថា ខ្មែរមិនធម្មតា មានតែពឹងទៅលើបងប្អូនខ្មែរ ជួយបោះឆ្នោតហើយ”។

ទោះយ៉ាងណា បវរកញ្ញាតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ ហ្វីយ៉ាតា បានបង្ហាញអារម្មណ៍ភើបខ្លាំង ក្រោយឃើញអ្នកគាំទ្រនៅកម្ពុជាសាមគ្គីគ្នាផ្តល់កម្លាំងចិត្តចំពោះរូបនាងដែលធ្វើឱ្យរូបនាងបេ្តជ្ញាតស៊ូអស់ពីសមត្ថភាព។ ហ្វីយ៉ាតាបានបង្ហើបដែរថា “នៅក្រោយភាពស្រស់ស្អាត ភាពជឿជាក់ និងការខិតខំ មានពោរពេញទៅដោយភាពអស់ក ម្លាំងនឿយហត់ ជាពិសេសនាងក៏ទទួលរងនូវការមិនសប្បាយចិត្ត ប៉ុន្តែក៏មិនអាចនិយាយចេញ”។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលជា Miss Universe Cambodia 2025 គឺបានចាកចេញពីប្រទេសកម្ពុជាមានរយ:ប្រមាណជិត១០ថ្ងៃហើយ ដោយនាងបានចេញទៅកាលពីថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៥ ដើម្បីតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួត Miss Universe លើកទី៧៤៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


