ជីវិតកម្សាន្ដ
តុលាការសម្រេចលើកលើកលែងទោស តួអង្គ «Squid Game» ដែលប្រព្រឹត្តបទល្មើសផ្លូវភេទ
តុលាការឧទ្ធរណ៍បានលើកលែងទោសដល់តួសម្តែងក្នុងរឿង «Squid Game» គឺតារាប្រុសលោក Oh Young Soo ពីបទយាយីផ្លូវភេទ លើស្ត្រីម្នាក់កាលពីឆ្នាំ ២០១៧។ នេះបើយោងតាមសារព័ត៌មាន koreatimes បានចុះផ្សាយ នៅថ្ងៃអង្គារទី១២ វិច្ឆិកានេះ ។

តុលាការស្រុក Suwon បានលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលបានរកឃើញថា តារាសម្ដែងវ័យ ៨១ ឆ្នាំរូបនេះមានទោសពីបទឱប និងថើបថ្ពាល់ស្ត្រីម្នាក់ដោយបំពានឆន្ទៈរបស់នាង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្នុងតំបន់សម្រាប់ការសម្តែងរឿង។
តុលាការឧទ្ធរណ៍បាននិយាយថា មានហេតុផលដែលត្រូវសង្ស័យថា តារាសម្ដែងរូបនេះបានយាយីស្ត្រីនោះ ដោយផ្អែកលើការពិតដែលថា នាងបានទទួលការប្រឹក្សាសម្រាប់អំពើហិង្សាផ្លូវភេទប្រាំមួយខែ បន្ទាប់ពីឧប្បត្តិហេតុនេះ និងបានទទួលការសុំទោសពីលោក Oh Young Soo តាមការស្នើសុំរបស់នាង។
ទោះជាយ៉ាងណាក៏ដោយ វាក៏បានកត់សម្គាល់ពីលទ្ធភាពដែលការចងចាំរបស់ជនរងគ្រោះ អាចត្រូវបានបង្ខូចទ្រង់ទ្រាយតាមពេលវេលា និងតម្រូវការក្នុងការការពារផលប្រយោជន៍របស់ចុងចោទក្នុងករណីមានការសង្ស័យ។ ដូច្ហើយតុលាការជាន់ទាបបានកាត់ទោសលោក Oh Young Soo ឲ្យជាប់ពន្ធនាគារប្រាំបីខែ ដោយព្យួរទោសពីរឆ្នាំ។ ជាងនេះទៀត ព្រះរាជអាជ្ញាបានទាមទារឲ្យជាប់ពន្ធនាគារមួយឆ្នាំក្នុងអំឡុងពេលសវនាការលើកទីមួយ និងលើកទីពីរ។
សូមជម្រាបជូនដែរថា លោក Oh Young Soo បានឈ្នះពានរង្វាន់ Best Performance by a Actor in a Supporting Role លើកញ្ចក់ទូរទស្សន៍នៅឯពានរង្វាន់ Golden Globe Awards ឆ្នាំ ២០២២ សម្រាប់តួនាទីរបស់គាត់ នៅក្នុងរឿងភាគដើមដ៏អស្ចារ្យរបស់ Netflix គឺភាពយន្ត «Squid Game»។
លើសពីនេះទៀតដែរ គាត់ត្រូវបានគេមើលឃើញថា ជាតារាសម្តែងលើឆាកដ៏អស្ចារ្យបំផុតម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានបង្ហាញខ្លួននៅក្នុងការសម្តែងលើឆាកជាង ២០០ ចាប់តាំងពីឆ្នាំ ១៩៦៣ និងឈ្នះពានរង្វាន់ធំៗជាបន្តបន្ទាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Zhao Lusi ចាកចេញពីភ្នាក់ងារចាស់ ក្រោមហេតុផល «ដោះដូរសេរីភាព»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


