ជីវិតកម្សាន្ដ
ថ្ងៃវិសាខបូជា លោក ព្រាប សុវត្ថិ ធ្វើរឿងមួយនេះផ្ទុះការសរសើរគ្រប់គ្នា
កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ទោះបីជាលោកបានឈានជើងដើរលើវិថីសិល្ប:យូរឆ្នាំហើយក៏ពិតមែន តែសម្រាប់សន្ទុះនៃការគាំទ្រនិងប្រជាប្រិយភាពនៅតែរក្សាបានដូចដើម។
ទន្ទឹមគ្នាដែលការគាំទ្រនិងប្រជាប្រិយភាពនៅតែជោគជ័យលើវិថីសិល្ប:លោក ព្រាប សុវត្ថិ ក៏បន្តទទួលបានការលើកសរសើរជាច្រើនពីមហាជនទាំងអត្តចរិក និងសកម្មភាពមនុស្សធម៌នានាក្នុងការជួយសង្គមជាដើម។

ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមេសា ម្សិលមិញដែលជាថ្ងៃពិធីបុណ្យវិសាខបូជា លោក ព្រាប សុវត្ថិ បានបង្ហាញសកម្មភាពការងារសង្គមតាមរយ:ការចែកអំណោយមួយចំនួនជូនដល់ពលរដ្ឋដែលជួបការខ្វះខាត។ មិនតែប៉ុណ្ណោះលោកក៏បានបួងសួងសុំសេចក្តីសុខជូនពលរដ្ឋខ្មែរទូទាំងប្រទេសចៀសឆ្ងាយពីជំងឺកាចសាហាវកូវីដ-១៩ផងដែរ។
បង្ហាញតាមរយ:វីដេអូខ្លីតារាចម្រៀងលោក ព្រាប សុវត្ថិ បានលើកឡើងខ្លឹមសារដូច្នេះថា ទាំងនេះគឺ ជាការចែករំលែកដល់បងប្អូន អ្នកភូមិ ក្នុងថ្ងៃវិសាខបូជា។ ជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនមានសេចក្តីសុខពេញមួយជីវិត ជំងឺចង្រៃបរវាសចៀសឆ្ងាយចេញពីបងប្អូនពីពេលនេះទៅ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


