ជីវិតកម្សាន្ដ
តារាសម្តែង ពេជ្រ ចរណៃ បំផុសយុវជនខ្មែរគាំទ្រ និងលើកស្ទួយវិស័យគុនល្បុក្កតោ
តារាសម្តែងនិងជាគ្រូបង្ហាត់គុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ ជារឿយៗក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរ នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោផងដែរ។
ជាការពិតកន្លងមក ពេជ្រ ចរណៃ តែងបង្ហាញ ឬចូលរួមបង្ហាត់ដល់យុវជនខ្មែរដែលស្រលាញ់និងគាំ ទ្រវិស័យក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លើសពីនេះកញ្ញា ពេជ្រ ចរណៃ ក៏បានធ្វើការអំពាវនាវឲ្យមហាជនបន្តការលើកស្ទួយនិងគាំទ្រដល់វិស័យមួយនេះផងដែរ។

តារាស្រីកញ្ញា ពេជ្រ ចរណៃ បានថ្លែងបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ទោះបីពេលនេះកំពុងជួបបញ្ហាវិបត្តិកូវីដក្តី តែសម្រាប់បងប្អូនដែលនៅផ្ទះ ឬនៅតាមខេត្តដែលមិនទាន់មានសាលាគុន ក៏អាចហាត់គុនបានដែរ គឺតាមរយ:វីដេអូរបស់នាងផ្ទាល់។
កញ្ញា ពេជ្រ ចរណៃ បាននិយាយទៀតថា “នាងនឹងធ្វើវីដេអូចែករំលែកមេរៀនខ្លះៗរបស់គុនល្បុក្កតោ ដែលបានហាត់កន្លងមក ផុសក្នុងឆានែល យូធូបនាងផ្ទាល់”។ នាងថា ចំពោះបងប្អូនដែលចង់ហាត់រៀនដោយផ្ទាល់ ត្រូវរងចាំស្ងប់ស្ងាត់កូវីដសិន គឺអាចមកហាត់គុនល្បុក្កតោជាមួយគ្នាបាន។

សូមជម្រាបថា គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ»គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថា សត្វតោមហាកម្លាំងឬមហាថាមពល៕
អត្ថបទ ៖ ចាន់រ៉ា





-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


