Min ផ្អាកសិល្បៈមួយឡែក ដើរចែកចាយម៉ាសតាមផ្លូវលែងខ្លាច ខណៈករណីកូវីដនៅ ថៃ កើនឡើងរាល់ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

Min ផ្អាកសិល្បៈមួយឡែក ដើរចែកចាយម៉ាសតាមផ្លូវលែងខ្លាច ខណៈករណីកូវីដនៅ ថៃ កើនឡើងរាល់ថ្ងៃ

បានផុស

នៅ

” សូមឲ្យយើងក្លាយជាផ្នែកតូចមួយ នៃការជួយមនុស្សជាមួយគ្នា តាមដែលយើងអាចធ្វើបាន” ។ នេះជាសំដី របស់តារាសំដែងស្រី Min Peachya ដែលកាលពីពេលថ្មីៗនេះ នាងបានផ្ដល់ម៉ាស់​ ចែកជូនដល់អ្នកបើកម៉ូតូ និងអ្នកបើកតាក់ស៊ី នៅមុខផ្ទះរបស់នាងផ្ទាល់តែម្ដង។

តារា​ស្រី​រូប​នេះ​ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គមអ៉ិនស្តាក្រាម​ថា” ​ខ្ញុំ​បាន​ផ្ដល់​ម៉ាស​ដល់​អ្នក​បើក​ម៉ូតូ​និង​រត់​តាក់ស៊ី​នៅ​មុខ Ban Min Alley ព្រោះ​ក្រុម​នេះ ​មាន​ហានិភ័យ ​ដូច្នេះ​ខ្ញុំ​ចង់​ផ្ដល់​ម៉ាស​ឲ្យ​ពួកគាត់​ដោយ​ផ្ទាល់” ។

ខណៈ​ពេលនាងកំពុងដើរចែកម៉ាស ស្រាប់​តែ​មាន​លោក​យាយ​ម្នាក់ ​​ឆ្លង​​ថ្នល់​វិះ​នឹង​​ដួល​សន្លប់ ​ភ្លាម​ៗនាង​ក៏​បាន​រត់​ទៅ​ជួយ​ដោយ​មិន​ស្ទាក់ស្ទើរ ​ឬភ័យខ្លាចឆ្លង ​និងបានស្នើសុំជំនួយពីគ្រប់គ្នា។

តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព​​និង​មានទឹកចិត្តសប្បុរ​រូប​នេះ​បាន​បន្ថែមថា ខ្ញុំ​ដឹង​ថា​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោកយាយ​​ គឺ​មាន​ហានិភ័យ ​​ខណៈ​យើង​នៅ​ជិត​មនុស្ស​ចម្លែក ប៉ុន្តែ Min គិត​ថា​ ប្រសិន​បើយើងមិនជួយគាត់ទេ ​យើង​ដូចមនុស្សគ្មានចិត្ត​និង​មើល​មនុស្ស​គ្មាន​កម្លាំង​នឹង​ភ្នែក។ យ៉ាងហោចណាស់ ​យើង​បានជួយគាត់​មិនឲ្យដេកដួល​លើថ្នល់ដែល​មានឡានធំ​ៗ​មក។

បើទោះបីជា​តារាស្រីរាងខ្ពស់នេះ ​ត្រូ​វប្រឈម​ហានិភ័យ​ជាមួយ​មេរោគ​កូវីដ​យ៉ាងណា​ តែ​នាង​នៅ​តែ​ស៊ូទ្រាំ​ហើយ​ដាក់ការងារ​សិល្បៈ​មួយ​ឡែក ​ដើម្បី​មក​ជួយ​ការងារ​ប្រទេស​ជាតិ​ ដែល​កំពុង​ជួប​ទុក្ខ​លំបាក។

អ្នកគាំទ្រ​របស់នាង​បាន​ស្ងើចសរសើរ​ នូវ​ទឹកចិត្ត​របស់ Min ដែល​ស៊ូ​លះបង់​ដូចជា​កងទ័ព​អាវស​ម្នាក់​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Min Peachya បរិច្ចាគទឹកប្រាក់ ១.៥ លានបាត ខណៈមន្ទីរពេទ្យតាមខេត្តកំពុងកង្វះឧបករណ៍​វេជ្ជសាស្ត្រធ្ងន់ធ្ងរ

ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services