ជីវិតកម្សាន្ដ
អ្នកគាំទ្រកម្ពុជាផ្ទុះការមិនពេញចិត្តឈុតមួយដូចប្រាសាទព្រះវិហារ ក្នុងបទចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink
ប្រិយមិត្តកម្ពុជាមិនតិចនាក់ទេដែលជាហ្វេនតារាចម្រៀងកូរ៉េ Lisa ក្រុម Blackpink មានការអាក់អន់ចិត្តជាខ្លាំង ក្រោយតារារូបនេះចេញវីដេអូចម្រៀងទោលដំបូងរបស់ខ្លួន មានពាក់មកុដ និងបញ្ចូលក្លោងទ្វារប្រាសាទមួយ ដែលស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងព្រះវិហាររបស់ខ្មែរ តែវាត្រូវបានជាតិសាសន៍ផ្សេងយល់ថាជារបស់ថៃ។
មុននេះបន្តិចតារាកូរ៉េសញ្ជាតិថៃ កញ្ញា Lisa បានទម្លាក់បទចម្រៀងថ្មីក្រោមចំណងជើងថា LALISA ជាបទចម្រៀងដែលហ្វេនៗទន្ទឹងរង់ចាំជាយូរ ប៉ុន្តែក្រោយទស្សនាចប់ ប្រិយមិត្តកម្ពុជាសម្ដែងនូវការខកចិត្តជាខ្លាំង ព្រោះបទនេះបានបង្ហាញនូវរចនាបថប្រាសាទខ្មែរ តែអាចធ្វើឱ្យពិភពលោកយល់ច្រឡំថាជាប្រាសាទប្រទេសថៃឯណោះ។
ជាមួយគ្នាដែរមានការអះអាងថា ប្រាសាទដែលលេចវត្តមានក្នុងវីដេអូចម្រៀង K-Pop រូបនេះ មិនមែនជាប្រាសាទខ្មែរនោះទេ វាជាប្រាសាទភ្នំរូងដែលស្ថិតនៅខេត្តបុរីរម្យ ប្រទេសថៃ ខណៈប្រាសាទនេះមានរចនាបថស្រដៀងនឹងប្រាសាទបាយ័នប៉ុណ្ណោះ។
យ៉ាងណាមិញប្រិយមិត្តខ្មែរបានរៀបរាប់ពីការមិនពេញចិត្តលើវីដេអូចម្រៀងថ្មីនេះ ដោយពួកគេនិយាយថា ខ្លួនមានការឈឺចាប់ដែលវប្បធម៌ជាតិឯងត្រូវបានជាតិសាសន៍ដទៃមិនស្គាល់ ហើយថែមទាំងបន្លំជារបស់អ្នកផ្សេងទៅវិញ។
សូមអានមតិមិនពេញចិត្តមួយចំនួនខាងក្រោម៖





ទស្សនាវីដេអូពេញ៖
អត្ថបទ៖ សន្យា
ចុចអាន៖ អតីតបវរកញ្ញា២រូប របូតតំណែងដូចគ្នា នៅក្នុងឆ្នាំ ២០២១នេះ
ចុចអាន៖ ការប្រកួតMiss Grandឆ្នាំនេះដំណើការធម្មតា ខណៈបេក្ខនារីតំណាងរាជធានីខេត្តសុទ្ធតែស្រស់ស្អាត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


