ជីវិតកម្សាន្ដ
អ៊ុន សិទ្ធា កំពុងធ្លាក់ខ្លួនឈឺជំងឺច្រើនមុខសម្រាកនៅមន្ទីរពេទ្យ
តារាសម្តែងប្រុសមានប្រជាប្រិយភាពលោក អ៊ុន សិទ្ធា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នាក្រោយមានដំណឹងថា តារារូបនេះធ្លាក់ខ្លួនឈឺជំងឺច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រូបភាពជាច្រើនសន្លឹករបស់លោក អ៊ុន សិទ្ធា ស្ថិតក្នុងសភាពស្លេកស្លាំងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមកំពុងអង្រួនបេះដូងមហាជនឲ្យកើតក្តីព្រួយបារម្ភខ្លាំង ខណ:មានការសួរនាំពីទស្សនិកជន។

ឆ្លើយតបនឹងការព្រួយបារម្ភរបស់មហាជន តារាសម្តែងលោក អ៊ុន សិទ្ធា បានបញ្ជាក់ថា អរគុណពុកម៉ែបងប្អូនដែលបារម្ភនិងខលសួរសុខទុក្ខដល់ខ្ញុំ។ ខ្ញុំបានធូរបន្តិចហើយជិតបានចេញពីពេទ្យហើយ ឈឺលើកនេះច្រើនមុខសរុបហ្មង(រលាកក្រពះ ពោះវៀន គ្រុនឈាម គ្រុនចាញ់) លទ្ធផលដេកស្អាត ។
គេសង្កេតឃើញមានអ្នកគាំទ្រនិងមិត្តភ័ក្ដិរួមអាជីពសិល្ប:មួយចំនួនធំបានផ្ញើសារជូនតារាសម្តែងលោក អ៊ុន សិទ្ធា គ្រប់គ្នា។ ខណ:ក៏មានខ្លះទៀតនិយាយថា សូមឲ្យលោកឆាប់ជាសះស្បើយដើម្បីបម្រើអារម្មណ៍ទស្សនិកជនឆាប់ៗនេះវិញ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


