ជីវិតកម្សាន្ដ
ដឹងការពិតហើយ! នាយ ពែកមី ឆ្លើយសំណួរអ្នកគាំទ្រថា ហេតុអ្វីមិនឃើញជួយអ្នកនាង ខ្ញុង
មហាជនដឹងហើយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរបស់អ្នកនាង ខ្ញុង បានផ្ទុះកក្រើកខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានការពិភាក្សាវែកញែកយ៉ាងច្រើន អំពីបញ្ហានេះ។ យ៉ាងណាមិញគេ ក៏ឃើញមានទស្សនិកជនមួយចំនួន នូវតែបង្ហាញការអាណិតអាសូរ និងខ្លះទៀតលើកទឹកចិត្តចំពោះអ្នកនាង ខ្ញុង ខណៈមួយចំនួនទៀត ក៏បានរិះគន់នឹងមិនព្រមជឿ លើការបកស្រាយរបស់តារាកំប្លែងរូបនេះដែរ។
ដោយឡែកងាកមកចាប់អារម្មណ៍ លើតារាកំប្លែងរួមក្រុមគឺនាយ ពែកមី ដែលជាដៃគូលេងកំប្លែងជាមួយអ្នកនាង ខ្ញុង ឯណ្ណោះវិញ គេក៏ហាក់មិនឃើញលោកប្រកាសជួយដែរ ទើបមានសំណួរ ថាតើហេតុអ្វីមិនឃើញ ពែកមី ជួយ ខ្ញុង? ឆ្លើយតបនឹងសំណួរនេះតារាកំប្លែងនាយ ពែកមី បានបញ្ជាក់ថា ខ្លួនបានជួយហើយតើ តែជួយលក្ខណៈស្ងាត់ៗ ជួយលក្ខណៈក្រុមការងារ។ ខ្លួនមិនអាចទៅបំផុសបំផុល ជួយតាមរយៈការឡាយ ឬក៏ការផុសអីបាននោះទេ។
នាយ ពែកមី បន្តថា ប្រសិនខ្លួនធ្វើអញ្ចឹងនោះ បងប្អូននឹងជេរខ្លួនថា ពួកអ្នកហ្នឹងសិល្បៈពេលមានបញ្ហាឡាយសុំជំនួយ។ នាយ ពែកមី ថា នាយឮពាក្យហ្នឹងច្រើនដងហើយ នាយក៏ពិបាកចិត្តដែរ ប៉ុន្តែជាក់ស្ដែងអញ្ចឹងមែន។ ដូច្នេះក្នុងនាមជាអ្នកសិល្បៈចង់ ឬមិនចង់ព្រឹត្តិការណ៍របស់ ខ្ញុង ប៉ុន្មានថ្ងៃនេះធ្វើឲ្យសិល្បៈរាងអាប់ឱនកិត្តិយសដែរ។
នាយនិយាយទៀតថា មិនបន្ទោសទៅលើអ្នកនាង ខ្ញុង ឬអ្នកណានោះទេ គ្រាន់តែខ្លួនមានអារម្មណ៍ថា សូម្បីតែខ្លួនលោកជាក្រុមកំប្លែង ជាមួយគ្នាជាដៃគូហ្នឹង ក៏ខ្លួនរងសម្ពាធ អាចថាប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះផងដែរ។ អញ្ចឹងបងប្អូន គេសួរថា ហេតុអ្វីបានអត់ជួយខ្ញុង មិនព្រមផុសអីអញ្ចឹង? នាយថា អត់ទេ តែនាយ បានបង្វែរអារម្មណ៍បងប្អូន ឲ្យជួយដល់មន្ទីរពេទ្យគន្ធបុប្ផាវិញ។
នាយ ពែកមី បន្ថែមថា បើផុសរឿង ខ្ញុង រឿងអីទៀតបងប្អូន ជេរនាយងាប់រឿងគ្រួសារ ខ្ញុង នាយជួយបានប៉ុណ្ណា ជួយប៉ុណ្ណឹង លក្ខណៈក្រុមការងារ ជាដៃគូធ្លាប់លេងកំប្លែងជាមួយគ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


