ជីវិតកម្សាន្ដ
ចូលរួមសោកស្តាយ! លោក លី យូស្រ៊ាង ផលិតករភាពយន្តល្បីល្បាញនាអំឡុងទសវត្ស៧០ទទួល មរណភាព
ភ្នំពេញ ៖ នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយសម្រាប់ក្រុមគ្រួសារនិងអ្នកគាំទ្រខណៈដែលលោក លី យូស្រ៊ាង ផលិតករភាពយន្តល្បីល្បាញនាអំឡុងទសវត្ស៧០ទទួលមរណភាពហើយមុននេះ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកថៅកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា ដំណឹងមរណភាពរបស់លោក លី យូស្រ៊ាង ដែលជាផលិតករជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជាយើងនាអំឡុងទ.វឆ្នាំ៧០។
ប្រភពបន្តថា ស្នាដៃលោក លី យូស្រ៊ាង មានដូចជា, រឿង បិសាចក្រមុំ, នាងមហោរី, រឿងព្រះពាយផាត់, រឿងត្រពាំង និងរឿងកន្សែងក្រហមជាដើម។ល។
សូមបញ្ជាក់ផងដែរថា លោក លី យូស្រ៊ាង បានកើតនៅក្នុងថ្ងៃទី០៦ខែធ្នូ ឆ្នាំ១៩៤៤នាទឹកដីខេត្តកំពង់ចាម។លោកគឺជាចាងហ្វាងនៃផលិតកម្មហេមពាន្តភាពយន្ត។ តាមរយៈដំណឹងនេះមានទស្សនិកជននិងអ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


