ជីវិតកម្សាន្ដ
តួឯកស្រីរឿង “Twilight” ភ្ជាប់ពាក្យជាមួយស្រីដូចគ្នា និងត្រៀមចូលរោងការឆាប់ៗ
តួឯកស្រីខ្សែភាពយន្តអាមេរិករឿង Twilight កញ្ញា Kristen Stewart បានភ្ជាប់ពាក្យរួចហើយកាលពីពេលថ្មីៗនេះ ជាមួយនឹងមិត្តស្រីរបស់នាងគឺកញ្ញា Dylan Meyer។

ក្រោយទាក់ទងគ្នារយៈពេលពីរឆ្នាំ គូស្នេហ៍ភេទដូចគ្នា រវាង Kristen Stewart និង Dylan Meyer បានឈានដល់ថ្ងៃភ្ជាប់ពាក្យ ហើយអ្នកទាំងពីរថែមទាំងប្រកាសពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខផងដែរ។

កាលពីមួយឆ្នាំមុន Kristen ធ្លាប់និយាយថានាងចង់រៀបការជាមួយ Meyer ហើយក៏បានគិតពីវិធីសុំរៀបការទៅកាន់មិត្តស្រី ប៉ុន្តែមិនទាន់មានឱកាស ទើបតែពេលនេះអាចសម្រេចក្ដីបំណងបាន។

ងាកទៅមើលអាជីពរបស់គូស្នេហ៍ Kristen នាងមិនត្រឹមជាអ្នកនិពន្ធប៉ុណ្ណោះទេ នាងក៏ជាតួសម្តែងដែលគេស្គាល់តាមរយៈខ្សែភាពយន្តល្បីៗដូចជា Moxie (២០២១), Rock Bottom (២០១៩) និង Miss 2059 (២០១៦)។
មុនជំពប់ស្នេហ៍នឹងនារីដូចគ្នា Kristen ធ្លាប់បានណាត់ជួបជាមួយកំពូលតារាជាច្រើនដួងមកហើយរួមមាន Stella Maxwell, Sara Dinkin, St Vincent, Alicia Cargile, Rupert Sanders, Robert Pattinson, Michael Angarano និងចុងក្រោយ Anton Yelchin ។

Kristen Stewart និង Dylan Meyer ធ្លាប់ជួបគ្នាតាំងពី ៦ឆ្នាំមុន ប៉ុន្តែពួកគេទើបតែចាប់ផ្ដើមទាក់ទងគ្នាជាគូស្នេហ៍កាលពីឆ្នាំ ២០១៩ កន្លងទៅ។ ពេលផ្ដើមក្លាយជាសង្សារនឹងគ្នា Kristen ទម្លាយថា នាងមានសម្ពាធខ្លាំងណាស់ ព្រោះមនុមនុស្សជាច្រើនរិះគន់មិនសំចៃមាត់ទៅលើការស្រឡាញ់ភេទដូចគ្នាឡើយ។

ទោះជាយ៉ាងណា គូស្នេហ៍ស្រីស្រឡាញ់ស្រីមួយគូនេះ មិនបានរាថយឬចុះចាញ់ការមាក់ងាយឡើយ ហើយពេលនេះពួកគេបានក្លាយជាគូដណ្ដឹង និងត្រៀមខ្លួនជាស្រេចដើម្បីចូលការឆាប់ៗនេះផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ed Sheeran ក្លាយជាតារាអង់គ្លេសមានជាងគេបំផុត ក្នុងវ័យ ៣០ឆ្នាំ
ចុចអាន៖ មានកេរ្តិ៍ឈ្មោះល្បីមែន តែតារា K-Pop ទាំងនេះ ក្រោយចេញចម្រៀងរួច ក៏មានអ្នកមិនចូលចិត្តច្រើនដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


