Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “Twilight” ភ្ជាប់ពាក្យជាមួយស្រីដូចគ្នា និងត្រៀមចូលរោងការឆាប់ៗ

បានផុស

នៅ

តួឯកស្រីខ្សែភាពយន្តអាមេរិករឿង Twilight កញ្ញា Kristen Stewart បានភ្ជាប់ពាក្យរួចហើយកាលពីពេលថ្មីៗនេះ ជាមួយនឹង​មិត្ត​ស្រីរបស់នាងគឺកញ្ញា Dylan Meyer។

Why You Won't Find Kristen Stewart on Social Media
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទាក់ទងគ្នារយៈពេលពីរឆ្នាំ ​គូស្នេហ៍ភេទដូចគ្នា រវាង Kristen Stewart និង Dylan Meyer បានឈានដល់ថ្ងៃភ្ជាប់ពាក្យ ហើយអ្នកទាំងពីរថែមទាំងប្រកាសពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខផងដែរ។

Kristen Stewart shares a kiss with writer Dylan Meyer in NYC | Kristen  stewart dating, Kristen stewart, Kristen stewart and stella

កាលពីមួយឆ្នាំមុន Kristen ធ្លាប់និយាយថានាងចង់រៀបការជាមួយ Meyer ហើយក៏បានគិតពីវិធីសុំរៀបការទៅកាន់មិត្តស្រី ប៉ុន្តែមិនទាន់មានឱកាស ទើបតែពេលនេះអាចសម្រេចក្ដីបំណងបាន។

Kristen Stewart says she's engaged to girlfriend Dylan Meyer

ងាកទៅមើលអាជីពរបស់គូស្នេហ៍ Kristen នាងមិនត្រឹមជាអ្នកនិពន្ធប៉ុណ្ណោះទេ នាងក៏ជាតួសម្តែងដែលគេស្គាល់តាមរយៈខ្សែភាពយន្តល្បីៗដូចជា Moxie (២០២១), Rock Bottom (២០១៩) និង Miss 2059 (២០១៦)។

មុនជំពប់ស្នេហ៍នឹងនារីដូចគ្នា Kristen ធ្លាប់បានណាត់ជួបជាមួយកំពូលតារាជាច្រើនដួងមកហើយរួមមាន Stella Maxwell, Sara Dinkin, St Vincent, Alicia Cargile, Rupert Sanders, Robert Pattinson, Michael Angarano និងចុងក្រោយ Anton Yelchin ។

Kristen Stewart's Girlfriend Dylan Meyer Shares a 'Sweet' Photo of Them |  PEOPLE.com

Kristen Stewart និង Dylan Meyer ធ្លាប់ជួបគ្នាតាំងពី ​៦ឆ្នាំមុន ប៉ុន្តែពួកគេទើបតែចាប់ផ្ដើមទាក់ទងគ្នាជាគូស្នេហ៍កាលពីឆ្នាំ ២០១៩ កន្លងទៅ។ ពេលផ្ដើមក្លាយជាសង្សារនឹងគ្នា Kristen ទម្លាយថា នាងមានសម្ពាធខ្លាំងណាស់ ព្រោះមនុមនុស្សជាច្រើនរិះគន់មិនសំចៃមាត់ទៅលើការស្រឡាញ់ភេទដូចគ្នាឡើយ។

Kristen Stewart engaged to Dylan Meyer after 2 years of dating

ទោះជាយ៉ាងណា គូស្នេហ៍ស្រីស្រឡាញ់ស្រីមួយគូនេះ មិនបានរាថយឬចុះចាញ់ការមាក់ងាយឡើយ ហើយពេលនេះពួកគេបានក្លាយជាគូដណ្ដឹង និងត្រៀមខ្លួនជាស្រេចដើម្បីចូលការឆាប់ៗនេះផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Ed Sheeran ក្លាយជាតារាអង់គ្លេសមានជាងគេបំផុត ក្នុងវ័យ ៣០ឆ្នាំ

ចុចអាន៖ មានកេរ្តិ៍ឈ្មោះល្បីមែន តែតារា K-Pop ទាំងនេះ ក្រោយចេញចម្រៀងរួច ក៏មានអ្នកមិនចូលចិត្តច្រើនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម