Connect with us

ជីវិតកម្សាន្ដ

ហួសចិត្ត! ហ្វេនៗ Selena និង Chris ថា អ្នកទាំងពីរប្ដូរខោអាវគ្នាប្រើ

បានផុស

នៅ

ទំនាក់ទំនងស្នេហារបស់តារាចម្រៀង Selena Gomez​ និងតារាសម្ដែង Chris Evans មកទល់នឹងពេលនេះ នៅមិនទាន់បើកចំហរជាផ្លូវការនោះទេ ខណៈហ្វេនៗរបស់ពួកគេកំពុងអន្ទះសារចង់ដឹង និងបានតាមដានរាល់សកម្មភាពសឹងគ្រប់កន្លែង ជាពិសេសនៅលើបណ្ដាញសង្គម។

ថ្មីៗនេះ Selena Gomez ធ្វើឱ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញនាងពាក់អាវយឺតចាក់មួយ ដែលមើលមួយភ្លែត វាជាអាវយឺតចាក់ដែល Chris ធ្លាប់ប្រើកន្លងមក រហូតអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នាថា គូស្នេហ៍សម្ងាត់មួយគូនេះបានប្ដូរខោអាវគ្នាប្រើទៀតផង។

កាលពីចុងសប្តាហ៍មុន Selena Gomez បានពាក់អាវចាក់អំបោះមួយ ដែលវាមិនមែនគ្រាន់តែជាអាវរងាធម្មតានោះទេ ផ្ទុយទៅវិញវាជាតម្រុយជាក់ស្ដែងមួយទៀត អាចបញ្ជាក់ពីទំនាក់ទំនងរបស់នាងជាមួយ Chris Evans។

តារាចម្រៀងវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានគេឃើញក្នុងវីដេអូ TikTok លើគណនីរបស់ Taylor Swift ដោយនាងបានពាក់អាវចាក់ ពណ៌សាច់ ​ចូល​រួមធ្វើជាអ្នកគាំទ្រឱ្យមិត្តសម្លាញ់នៅពីក្រោយឆាក ក្នុង​កម្មវិធី Saturday Night Live នា​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា។ ក្នុងពេលនោះអ្នកគាំទ្រ ចូលទៅខមមិនថាអាវនោះជាអាវដែល Chris ធ្លាប់ពាក់សម្ដែងក្នុងខ្សែភាពយន្ត Knives Out ក្នុងឆ្នាំ ២០១៩។

ថ្វីត្បិតតារាទាំងពីរដួង មិនទាន់បង្ហាញពីទំនាក់ទំនងពេញលេញជាសាធារណៈ ប៉ុន្តែតាមរយៈតម្រុយយ៉ាងច្បាស់មួយនេះ ​អាចបញ្ជាក់បានថា ពួកគេកំពុងទាក់ទងគ្នាជា​សម្ងាត់។ យ៉ាងណាមិញ អាវរបស់ Selena និង Chris មិនដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែលំនាំរបស់វា ខុសគ្នាតែបន្តិចប៉ុណ្ណោះ។

ទោះបីជាគូស្នេហ៍ទាំងពីរនេះ ​មិនព្រមសារភាពទំនាក់ទំនងស្នេហាយ៉ាងណាក្ដី ពួកគេនៅតែមានលេចឮ​ពាក្យ​ចចាមអារ៉ាមថាបានទាក់ទងគ្នាយ៉ាងប្រាកដ ខណៈកាលពីពេលកន្លងទៅពួកគេ ត្រូវអ្នកកាសែត ឆ្មក់បានរូបថតស្និទ្ធស្នាលគ្នា ចេញពីភោជនីយដ្ឋានមួយ ហើយកាលពីឆ្នាំ ២០១៥ កន្លងទៅ ម្ចាស់បទ Same Old Love ធ្លាប់បង្ហើបថា នាងជាហ្វេនរបស់តារាសម្ដែងប្រុស Chris Evans ផងដែរ។ នាងនិយាថា Chris គួរឱ្យស្រឡាញ់ និង Cute ទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា

ចុចអាន៖ ដើម្បីសម្ដែងឱ្យចូលតួពិតៗ Lady Gaga ប្រើពេលច្រើនយ៉ាងនេះ ក្នុងខ្សែភាពយន្ត House Of Gucci

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៨ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម