ជីវិតកម្សាន្ដ
BTS ក្លាយជាក្រុមតារាចម្រៀងអាស៊ីដំបូងគេ ឈ្នះពានរង្វាន់កំពូលក្នុងកម្មវិធី AMA
សារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រុមតារាចម្រៀងកំពូលរបស់ប្រទេសកូរ៉េខាងត្បូង BTS បានចារប្រវត្តិសាស្ត្រ K-pop ម្ដងទៀតក្នុងថ្ងៃនេះ ដោយបានក្លាយជាតារាអាស៊ីដំបូងគេ ឈ្នះពានរង្វាន់សិល្បករប្រចាំឆ្នាំ និងត្រូវបានគេចាត់ទុកថា ជាពានរង្វាន់កំពូលនៅឯកម្មវិធី American Music Awards (AMAs) ។

AMAs ផ្សាយផ្ទាល់ពីរោងមហោស្រព Microsoft ក្នុងទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ វេលាម៉ោង ៨ យប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយក្រុម BTS បានយកឈ្នះលើតារាកំពូលៗមួយចំនួនដូចជា៖ Ariana Grande, Drake, Olivia Rodrigo, Taylor Swift និង The Weeknd ។
យ៉ាងណាមិញ នេះជាលើកដំបូង សម្រាប់តារាអាស៊ី ដែលឈ្នះពានរង្វាន់កំពូលនៅកម្មវិធី AMAs។


ប្រធានក្រុម RM បាននិយាយជាភាសាអង់គ្លេស បន្ទាប់ពីទទួលពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំថា “ពួកយើងពិតជាមានកិត្តិយសណាស់ ដែលបាននៅលើឆាកនេះ ជាមួយនឹងសិល្បករដ៏អស្ចារ្យនៅទីនោះ” ។
ប្រធានក្រុមរូបនេះបានបន្ថែមថា”ក្មេងប្រុសចំនួន ៧ មកពីប្រទេសកូរ៉េ បានរួបរួមដោយក្ដីស្រឡាញ់ ចំពោះតន្ត្រី បានជួបការស្រឡាញ់និងការគាំទ្រពី ARMY ទាំងអស់នៅទូទាំងពិភពលោក។ ពិតប្រាកដណាស់ បើគ្មានអ្នកទាំងអស់គ្នា យើងនឹងមិនទទួលបានរឿងល្អបែបនេះទេ។

ដោយឡែក Suga ក៏បាននិយាយដែរថា ក្រុមរបស់ខ្លួនមិនដែលរំពឹងថានឹងទទួលបានពានរង្វាន់នោះទេ ហើយអរគុណ ARMY សម្រាប់ការធ្វើឲ្យវាកើតឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពត្រជាក់ភ្នែកពីក្រុម BTS ក្រោយប្រធានាធិបតី Moon Jae In តែងតាំងជាបេសកជនពិសេសតំណាងប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


