ជីវិតកម្សាន្ដ
អ៊ុន សិទ្ធា រំជួលចិត្តពេលគ្រងឈុតបុរាណបែបនេះ
ភ្នំពេញ ៖ តារាសម្តែងប្រុសមាឌសង្ហាលោក អ៊ុន សិទ្ធា បានបង្ហាញអារម្មណ៍មោទនភាពនិងរំភើបខ្លាំង ពេលដែលរំលឹកដល់ការគ្រងឈុតបុរាណខ្មែរនាសម័យដើម។

ទន្ទឹមនេះដែរ តារាប្រុសលោក អ៊ុន សិទ្ធា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយសំណេរដ៏រំ ជួលចិត្តថា សុំផុសម្តងទៀត ដោយសារតែស្រលាញ់ឈុតនេះ(ឈុតចម្បាំងស្តេចស្វាស) ហើយក៏មានសំណូមពរជាច្រើនពីអ្នកគាំទ្រ ពួកគាត់ចង់ឃើញខ្សែភាពយន្តខ្មែរ បែបបុរាណហើយគ្រងឈុតបែបអញ្ចឹងៗផងដែរ។

តារាប្រុសលោក អ៊ុន សិទ្ធា បានបន្ថែមទៀតថា ខ្ញុំសង្ឃឹមថា ភាពយន្តខ្មែរយើងមិនយូរទេនឹងមានរឿងបុរាណគ្រងឈុតចម្បាំងបែបនេះ ស្រលាញ់ អ្នកទាំងអស់គ្នា។ តាមរយៈនេះដែរគេឃើញមហាជនមួយ ចំនួនធំបានសម្តែងការគាំទ្រនិងលើកទឹកចិត្តគ្រប់ គ្នា។

យ៉ាងណាមិញគេសង្កេតឃើញដែរថា លោកអ៊ុន សិទ្ធា មិនត្រឹមតែបង្ហោះរូបភាពរបស់ខ្លួននោះទេគឺថែមទាំងមានការអមមកជាមួយនូវរូបភាពរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក G-Devith ដែលគ្រងឈុតបុរាណក្នុងបទចម្រៀង វីរនារី ផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
កីឡា៥ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


