ជីវិតកម្សាន្ដ
សូមបញ្ឈប់សង្គ្រាមទៅ ! ខាត់ សុឃីម ស្រក់ទឹកភ្នែកអាណិតប្រជាជននិងក្មេងៗនៅអ៊ុយក្រែន
ភ្នំពេញ ៖ ខណៈដែលស្ថានភាពសង្គ្រាមកំពុងតែផ្ទុះ ឡើងយ៉ាងក្ដៅគគុករវាងប្រទេសរុស្ស៊ីដែលបានបើកការវាយប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន បង្កការភ្ញាក់ផ្អើលដល់ពិភពលោកគឺគេឃើញប្រជាជនប្រទេសអ៊ុយក្រែនបានសម្រុកនាំគ្នាចាកចេញពីទីក្រុងនិងមាតុប្រទេសដើម្បីថែរក្សាសុវត្ថិភាព។

ក្នុងនោះសង្គ្រាមនេះ គឺបានបង្កជាគ្រោះមហន្តរាយយ៉ាងខ្លាំងក្លាសម្រាប់ប្រជាជនប្រទេសអ៊ុយក្រែន ខណៈការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺជាការវាយប្រហារយោធាដ៏ធំបំផុតដែលត្រូវបានគេឃើញចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលតារាពហុជំនាញរបស់ខ្មែរអ្នកនាង ខាត់ សុឃីម ឯណោះវិញក្រោយពេលដែលឃើញប្រទេសមួយនេះកំពុងតែជួបគ្រោះអាសន្ននិងវឹកវរដោយសារសង្គ្រាមនោះនាងក៏បានចេញមុខទទូចស្នើសុំឲ្យបញ្ឈប់សង្គ្រាមនេះទៅ ព្រោះអាណិតដល់ប្រជាជននិងក្មេងៗនៅអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាមដ៏កាចសាហាវនោះ។

យោងតាមខ្លឹមដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានអំពាវនាវដូច្នេះថា “សូមបញ្ឈប់សង្គ្រាមទៅទីក្រុងគៀវ អ៊ុយក្រែន មើលហើយស្រក់ទឹកភ្នែកយើងជាមនុស្សជាតិដូច គ្នាតើអ្នកធ្វើដើម្បីអ្វី? ប្រជាជនស្លូតត្រង់ក្មេងៗតូចរត់ប្រសេចប្រសាចខ្លាចស្លាប់។ សឹងតែធ្លាយទ្រូងពេលឃើញរូបភាពជាច្រើនសង្ឃឹមថា នឹងមានអ្នកលូកដៃជួយអ្នកឆាប់ៗ។

គួររម្លឹកថា កាលពីថ្ងទី២៤ខែកុម្ភៈឆ្នាំ២០២២ កន្លង ទៅនេះបានធ្វើឱ្យប្រជាជនទូទាំងពិភពលោកមាន ការភ្ញាក់ផ្អើលនិងរន្ធត់យ៉ាងខ្លាំងដោយប្រទេសមហាអំណាចលោកខាងលិចរុស្សីបានបើកការវាយប្រយុទ្ធប្រកាសសង្គ្រាមដាក់គ្នាជាមួយនឹងប្រទេសអ៊ុយក្រែន។ ការវាយលុកបានកើតឡើងជាបន្តបន្ទាប់ដែលនាំឲ្យមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ ឬរងរបួស៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


