ជីវិតកម្សាន្ដ
ក្រោយចេញពី កម្ពុជា Angelina Jolie ទៅសួរសុខទុក្ខជនភៀសខ្លួននៅ យេម៉ែន
ក្រោយចាកចេញពីប្រទេសកម្ពុជា ប៉ុន្មានថ្ងៃមុន នៅថ្ងៃចន្ទនេះ តារាហូលីវូដ Angelina Jolie បានទៅដល់ជំរុំជនភៀសខ្លួនក្នុងខេត្ត Lahj ភាគនិរតីនៃប្រទេសយេម៉ែន ដើម្បីសួរសុខទុក្ខប្រជាជនដែលរងគ្រោះដោយសង្រ្គាម។

អ្នកស្រី Angelina Jolie ដែលជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចុះទៅដល់ជំរុំផ្ទាល់ ក្នុងដំណើរទស្សនកិច្ចរបស់នាងតាមបណ្ដាប្រទេសនៅអារ៉ាប់ នៅដើមសប្ដាហ៍នេះ។

ដោយឡែក កាលពីថ្ងៃអាទិត្យ តារាសម្ដែងរូបនេះ បានទៅដល់ទីក្រុង Aden ភាគខាងត្បូងនៃប្រទេសយេម៉ែន ដោយជួបសំណេះសំណាលជាមួយគ្រួសារដែលធ្លាប់ឆ្លងកាត់ការហែកហួរដោយសង្រ្គាម រយៈពេល ៨ឆ្នាំមកហើយ និងបានផ្ដល់ជំនួយសប្បុរធម៌ដល់ពួកគេផងដែរ។

គួររំលឹកថា យេម៉ែន ត្រូវបានលេបត្របាក់ដោយអំពើហិង្សា និងអស្ថិរភាពសង្គមចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ គឺកំលុងពេលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ប្រទេសជាច្រើនរួមទាំងរដ្ឋធានី Sanaa។
ជម្លោះនេះបានបង្កើតនូវវិបត្តិដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ខណៈមនុស្សប្រមាណ ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ហើយជាង ១៣លាននាក់ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការអត់ឃ្លាន។ នេះបើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ តារាសម្ដែងកូរ៉េ Lee Young Ae បរិច្ចាគប្រាក់ជាង ៨ម៉ឺនដុល្លា ជួយដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


