ជីវិតកម្សាន្ដ
តារាស្រី ៥រូប ជាប់ឈ្មោះសិចស៊ីបំផុត ប្រចាំឆ្នាំ២០២២
យោងតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes ក្នុងឆ្នាំ២០២២នេះ កំពូលតារាស្រី ៥រូប បានជាប់ឈ្មោះជាកំពូលតារាស្រីសិចស៊ី និង Hot បំផុត នៅលើបណ្ដាញសង្គម Instagram ដែលពួកគេទាំងនោះគឺ៖
Selena Gomez


ច្រើនឆ្នាំមកហើយ មិនទាន់មានអ្នកវ៉ាដាច់ Selena Gomez បានឡើយ ក្នុងនាមជាតារាស្រីមានភាពទាក់ទាញ និង Hot ខ្លាំងលើបណ្ដាញសង្គម Instagram។ នាងមិនត្រឹមតែជាតារាស្រីមាន Follower ច្រើនជាងគេលើបណ្ដាញនេះនោះទេ សូម្បីរូបថតរបស់នាងដែលបានបង្ហោះចេញ ក៏ទទួលបានការគាំទ្រច្រើនបំផុត រហូតអាចធ្វើឱ្យនាងក្លាយជាតារាស្រីទី១ ជាប់ឈ្មោះជានារីសិចស៊ីបំផុតថែមទៀតផង។
Ariana Grande


និយាយពីឥទ្ធិពលរបស់កំពូលតារាស្រី នៅលើវេទិកា Instagram តារាចម្រៀង Ariana Grande ក៏ជាប់ឈ្មោះជាតារាស្រីមានឥទ្ធិពលមួយរូបផងដែរ ។ ប្រឡូកក្នុងវិស័យតន្ត្រីជាច្រើនឆ្នាំ Ariana Grande បានក្លាយជានិមិត្តរូបនៃភាពស្រស់ស្អាត និងជាបុគ្គលមានទេពកោសល្យដែលសាធារណជនទទួលស្គាល់រាប់សិបលាននាក់។
ប្រភពបានឱ្យដឹងថា អ្នកតាមដាននាងលើ IG មានដល់ទៅ ៣០៤លាននាក់ ដែលចំនួននេះពិតជាមិនអន់ជាងលេខ ១ឡើយ។ គ្រាន់តែនាងបង្ហោះរូបធម្មតាៗមួយសន្លឹក ក៏ទទួលបានការ Like រាប់សិបលាននាក់ដែរ។ នេះហើយជាមូលហេតុដែលធ្វើឱ្យ Ariana Grande ភាពទាក់ទាញខ្លាំង រហូតជាប់ឈ្មោះជាតារាស្រី Hot ប្រចាំឆ្នាំ។
Beyoncé


មិនត្រឹមតែជាសេដ្ឋីនីប៉ុណ្ណោះទេ Beyoncé ក៏មានអ្នកតាមច្រើននៅលើបណ្ដាញសង្គម។ នេះសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលខ្លាំងរបស់តារាចម្រៀងរូបនេះក្នុងវិស័យសិល្បៈ និងបេះដូងអ្នកគាំទ្រ។ បច្ចុប្បន្នតារាចម្រៀងវ័យ ៤០ឆ្នាំរូបនេះ មានអ្នក Follow ដល់ទៅ ២៤៩លាននាក់ នៅលើ Instagram ហើយនាងក៏ឈរក្នុងតារាងតារាស្រីសិចស៊ីបំផុតផងដែរ។
Lisa


តារាស្រីសិចស៊ីលំដាប់ទី៤ នៅក្នុងបញ្ជី គឺតារាចម្រៀងថៃ Lisa សមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK។ កេរ្តិ៍ឈ្មោះរបស់នាងបានសាយភាយដល់ពិភពលោកយ៉ាងរហ័សត្រឹមតែប៉ុន្មានឆ្នាំក្នុងការឈានជើងចូលសិល្បៈ។ Lisa មានប្រជាប្រិយភាព មិនអន់ជាងតារាហូលីវូដប៉ុន្មានឡើយ ខណៈឆ្នាំ២០២២ នាងក៏ជាប់ឈ្មោះជាតារាស្រីមានឥទ្ធិពលម្នាក់ផងដែរ។
Rihanna


ថ្វីត្បិតឆ្នាំនេះ Rihanna បាននិងកំពុងពពោះក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែវ៉ាដាច់តារាស្រីក្មេងៗច្រើននាក់ផ្សេងទៀត ក្លាយជាតារាស្រី Hot ប្រចាំឆ្នាំ ២០២២។
ទោះបីមិនមានអ្នកតាមដានលើ IG ច្រើនដូចតារាស្រីទាំង ៤ខាងលើ ប៉ុន្តែមនុស្សរាប់សិបលាននាក់ ចាប់អារម្មណ៍នឹងសម្រស់ និងទេពកោសល្យរបស់ Rihanna យ៉ាងខ្លាំង។ មិនថានាងមានផ្ទៃពោះយ៉ាងណា សម្រស់មិនបាក់ស្រុតសោះ ហើយនាងនៅតែរក្សាបានតំណែងជាកំពូលតារាស្រីសិចស៊ី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


