ជីវិតកម្សាន្ដ
ផ្ទុះការវែកញែកបទ “អូនលែងប្តីហើយ” របស់តារាពហុជំនាញ ខាត់ សុឃីម
ខណៈពេលដែលបទចម្រៀង”អូនលែងប្តីហើយ”របស់តារាចម្រៀងអ្នកនាង ខាត់ សុឃីម ត្រូវបានបង្ហោះផ្សព្វផ្សាយជាផ្លូវការ ដើម្បីជាអបអរ និងរាំលេងកម្សាន្តសប្បាយនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានការគាំទ្រច្រើនលើសការរំពឹងទុកនោះដែរ ក៏ស្រាប់តែមានការរិះគន់លើបទនេះដូចគ្នា។

តួយ៉ាងនៅលើទំព័រហ្វេសប៊ុកឈ្មោះ Chhour So pannha បានបង្ហោះសាររិះគន់ថា “អូនលែងប្តីហើយ”ជាចម្រៀងឆ្នាំខ្លា តែខ្ញុំយល់ថាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្ត្រីខ្មែ រជាពន្លឹក ព្រោះថាស្ត្រីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯងហើយប្រកាសរកសង្សារថ្មី (ប្រុសឈ្មោល)ដូចនៅក្នុងបទចម្រៀងនោះទេ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តថា ម្យ៉ាងទៀតហាក់ប្រមាថដល់តម្លៃសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកតម្កើងនូវតម្លៃស្ត្រី និងសីលធម៌សង្គម។ អ្នកមានសិទ្ធិនិពន្ធតែការនិពន្ធត្រូវគិតពីតម្លៃនៃសង្គមសីលធម៌ វប្បធម៌ប្រពៃណី និងមរតកជាតិផង…។ កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយមនិងតម្លៃជាតិ។
ប្រភពខាងលើក៏បានលើកឡើងទៀតថា ចំពោះខ្ញុំ គឺសូមប្រកាសថ្កោលទោសដល់អ្នកដែលនិពន្ធបទនេះ ព្រោះវាមានចរិតប្រមាថស្ត្រីខ្មែរ និងផ្សព្វផ្សាយអំពើហិង្សាក្នុងគ្រួសារ។ អ្នកយល់យ៉ាងណា?។ តាមរិះការរិះគន់ខាងលើនេះដែរ គេឃើញមតិខ្លះបានបញ្ចេញទស្សនៈគាំទ្រ និងខ្លះទៀតមិនគាំទ្រខណៈមួយចំនួនកំពុងបង្ហាញការវែកញែកផ្សេងៗគ្នា។


ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះដែររហូតមកទល់ពេលនេះ គេមិនឃើញមានប្រតិកម្មពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម និងខាងផលិតកម្ម ឬអ្នកនិពន្ធនៅឡើយទេ។ ប៉ុន្តែភ្លាមៗនោះគេ ក៏កត់សម្គាល់ឃើញតារាចម្រៀងប្រុសលោក ឌឿ វិសាល បានចេញមុខការពារ និងបញ្ចេញទស្សនៈលើការរិះគន់នេះផងដែរ។
លោក ឌឿ វិសាល បានលើកឡើងថា Dear brother ខ្ញុំគិតថា បទនេះមិនខុសទេមនុស្សស្រី ឬប្រុសមានសិទ្ធជ្រើសរើសសេចក្តីសុខរបស់ខ្លួន បើជីវិតគូគាត់មិនមានក្តីសុខ តើគាត់លែងលះមិនបានមែនទេ? តើបន្ទាប់ពីលែងលះគាត់សប្បាយ ឬផ្តើមជីវិតថ្មីមិនបានមែនទេ? តើគាត់គ្មានសិទ្ធនឹងរកអ្នកថ្មីមែនទេ? ។ចុះបទចម្រៀងដែលនិយាយពីការផឹកស៊ីគ្រឿងស្រវឹងម៉េច brother មិនថាខុសផង? បទផឹកស៊ីវាធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់សង្គមជាតិយើងមនុស្សខូចសុខភាពក្មេងៗ ខ្លះធំមិនទាន់ចេះផឹកស៊ីតើម៉េចវិញ?៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


