ជីវិតកម្សាន្ដ
នៅចាំក្មេងប្រុសលេចមុខក្នុងបទ “Gangnam Style” របស់ PSY ទេ ពេលនេះធំពេញវ័យ និងមានរូបរាងសង្ហាខ្លាំង
ត្រលប់ទៅឆ្នាំ ២០១២ បទចម្រៀង “Gangnam Style” របស់ PSY ធ្លាប់បានកាន់កាប់ពិភពលោក ជាមួយនឹងទំនុកច្រៀងដ៏ទាក់ទាញ និងក្បាច់រាំដ៏ល្បី ហើយក៏មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលគ្រប់គ្នាឈ្លក់វង្វេងនឹងវិស័យ K-Pop នេះខ្លាំង។

ជាពិសេសនោះ ក្មេងប្រុសតូចដែលលេចមុខនៅក្នុងវីដេអូចម្រៀងនេះ ត្រូវបានមហាជនគ្រប់ទិសទីចាប់អារម្មណ៍ខ្លាំង ដោយសារគេបានឆក់យកបេះដូងអ្នកគាំទ្រ ទូទាំងសកលលោក។

ក្មេងប្រុសតូចនោះ មានឈ្មោះថា Hwang Min Woo បន្ទាប់ពីទទួលបានភាពល្បីល្បាញក្នុងកម្មវិធី Korea’s Got Talent ក្នុងឆ្នាំ ២០១០ តារាវ័យក្មេងរូបនេះ ត្រូវ PSY ទាក់ទងថតបទជាមួយ រហូតរូបគេទទួលបានភាពល្បីល្បាញចាប់ពីពេលនោះមក។ គេនៅចាំបានថា Hwang កាលណោះ មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ នៅពេលដែលវីដេអូចេញដំបូង ហើយឥឡូវនេះ ក្មេងជំទង់រូបនេះ មានអាយុ ១៦ ឆ្នាំហើយ។

បច្ចុប្បន្ន យុវវ័យរូបនេះ កំពុងសិក្សានៅសាលាសិល្បៈសំដែងទីក្រុងសេអ៊ូល (SOPA)។ សាលានេះមានភាពល្បីល្បាញ និងជាកន្លែងហ្វឹកហាត់របស់តារាល្បីៗមួយចំនួន រួមទាំង Jungkook សមាជិក BTS, Kai សមាជិក EXO, Yunho ក្រុម ATEEZ និងតារាល្បីៗជាច្រើនទៀត។

Hwang Min Woo ត្រូវបានគេដឹងថា ជាតារាមានទេពកោសល្យតាំងពីក្មេង និងមានភាពទាក់ទាញជារបស់ខ្លួន។ គេក៏បានទស្សន៍ទាយថា Hwang អាចនឹងក្លាយជាតារាសកលដូច PSY ដែរ។ យ៉ាងណាមិញ Hwang ថែមទាំងបានបង្ហោះវីដេអូរាំត្រាប់តាមនៅលើ YouTube ដែលមានបទដូចជា “The Feels” របស់ TWICE និងបទភ្លេងដ៏វីរភាពនៃបទចម្រៀង BTS ។ ថ្វីត្បិតតែតារារូបនេះ នៅតែមានរូបរាងក្មេងជាងវ័យ ប៉ុន្តែលោកបានឈានចូលវ័យជំទង់ ដែលមានរូបរាងសង្ហាខ្លាំង។ នៅលើ Instagram លោកមានអ្នកតាមដាន ១០,០០០ និងគណនី TikTok ផ្ទាល់ខ្លួនមានអ្នកតាមដានជិត ១០០,០០០ ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


