ជីវិតកម្សាន្ដ
វ័យជិត៤០ឆ្នាំ សុគន្ឋ នីសា នៅតែមិនទាន់សម្រេចបំណងសំខាន់ដល់ស្វាមី
តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគ ន្ធ នីសា គិតមកដល់ពេលនេះត្រូវបានគេដឹងថា នាងមានវ័យកាន់តែច្រើនហើយ។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ថែមទៀតនោះ ថ្វីត្បិត នីសា ឆ្លងវ័យចូលជិត៤០ឆ្នាំទៅហើយ តែតារារូបនេះនៅតែរក្សាបានរូបសម្ផស្សស្រស់ស្អាតមិនចាញ់តារាស្រីជំនាន់ក្រោយឡើយ។

តួយ៉ាងអ្នកនាង សុគន្ធ នីសា កាលពីថ្មីៗកន្លងទៅនេះ នាងបានប្រារពខួបកំណើតគម្រប់អាយុ៣៩ឆ្នាំ តែពិធីនេះមិនធ្វើលក្ខណ:ធំដុំនោះទេ គឺគ្រាន់តែមានមិត្តភក្ដិជិតដិតប៉ុណ្ណោះទៅSurprise លើកនំខេកឲ្យនាង។ ក្នុងគ្រានោះដែរ សុគន្ធ នីសា ក៏ទទួលបានសារជូនពរពីសំណាក់អ្នកគាំទ្ររបស់ខ្លួនជាច្រើនផងដែរ។ ម្យ៉ាងទៀត អ្វីដែលសំខាន់គេជឿថា នីសា ក៏ទទួលបានការSurpriseយ៉ាងពិសេសពីសំណាក់ស្វាមី គឺលោក ចៅ សម្បត្តិ ទៀតផង។

ដោយឡែកស្របពេលដែលតារាចម្រៀង សុគន្ធ នីសា ឈានដល់វ័យ៣៩ឆ្នាំជិតចូល៤០ឆ្នាំនេះដែរក៏មានចម្ងល់មួយចំនួនពីអ្នកគាំទ្រ និងមហាជនដែរថា ហេតុអ្វីរហូតមកដល់ពេលនេះ នីសា នៅតែមិនទាន់មានដំណឹងល្អក្នុងការយកកូនសម្រាប់ផ្គាប់ចិត្តស្វាមីដូចតារាស្រីឯទៀត ដែលពួកគេរៀបការរួចសុទ្ធមានកូនគ្រប់ៗគ្នា?។ តើដល់ពេលណាទៀតទើបនាងសម្រេចបំណងមួយនេះដល់ស្វាមី?។ យ៉ាងណាមិញចម្លើយមិនទាន់ត្រូវបានបង្ហាញអោយដឹងពីសាមីខ្លួនទេ។

សូមជម្រាបថា តារាចម្រៀងស្រី សុគន្ធ នីសា បានចូលរោងការជាមួយស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិក ឈ្មោះ ចៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះ បានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥(សូហ្វីតែលភ្នំពេញ) ដោយបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនពិសេសអ្នកសិល្បៈចូលរួមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


