ជីវិតកម្សាន្ដ
សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ
មិនមែនជារឿងប្លែកទេ ដែលតារាស្រី Baifern Pimchanok មានសម្រស់ស្រស់ស្អាតឥតទាស់ ព្រោះសមាជិកគ្រួសាររបស់នាងម្នាក់ៗ សុទ្ធតែស្អាតៗ ជាពិសេសឪពុកម្ដាយនាងតែម្ដង ចាស់ៗអស់ហើយ តែសម្រស់វិញ មិនចាញ់យុវវ័យនោះទេ។

Baifern ជាតារាសម្ដែងល្បីល្បាញក្នុងសង្គមសិល្បៈថៃ ១០ឆ្នាំមកហើយ ជាមួយនឹងទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់ និងសម្រស់ដ៏ទាក់ទាញ មិនថានៅក្នុងស្រុក និងអន្តរជាតិឡើយ។ ដោយសាតារាស្រីវ័យ ៣០ឆ្នាំរូបនេះ មានមុខស្រទន់ ច្រមុះខ្ពស់ ភ្នែកមូលធំ និងបបូរមាត់បេះដូងគួរឱ្យទាក់ទាញ ទើបនាងជាប់ឈ្មោះជាតារាស្រីកំពូលសម្រស់មួយរូបរបស់ប្រទេស ថៃ។


មិនត្រឹមតែតារាស្រី Baifern ទេ ដែលជាកំពូលសម្រស់ប្រចាំប្រទេស សូម្បីសមាជិកគ្រួសាររបស់នាងមិនថា ឪពុក ម្តាយ និងប្អូនប្រុសនោះទេ សុទ្ធតែស្រស់ស្អាត និងស្រស់សង្ហា គ្រប់ៗគ្នាតែម្ដង។ ចំណែក Baifield សម្រស់ប្អូនប្រុសរបស់ Baifern វិញ ធ្វើឲ្យបេះដូងស្រីៗលង់សឹងគ្រប់គ្នា ហើយគេកំពុងសាងកេរ្តិ៍ឈ្មោះសុះសាយឡើងៗ ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិត ថៃ ក្នុងឆ្នាំ២០២២។

ដោយសារមូលហេតុទាំងនេះហើយ ទើបក្រុមគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស នាពេលបច្ចុប្បន្ននេះ៕











ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


