ជីវិតកម្សាន្ដ
ទម្រាំជោគជ័យដូចសព្វថ្ងៃ Park Bom ហែលឆ្លងកាត់ឧបសគ្គច្រើន សឹងតែសម្លាប់ខ្លួន
Park Bom ត្រូវបានមហាជនទូទាំងពិភពលោក ស្គាល់នាងថា ជាអតីតសមាជិកក្រុម 2NE1 ដោយធ្លាប់ជ្រកក្រោមផលិតកម្ម YG Entertainment។ តារា K-pop រូបនេះ មានទាំងសមត្ថភាពនិងទេពកោសល្យ ក្នុងការច្រៀងហើយក៏មានបទល្បីៗដែលយុវវ័យស្គាល់នាង ដូចជា “You and I” និង “Don’t Cry” ។

ជីវិតឯកជន Park Bom កើតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៨៤ ។ នាងមានបងស្រីម្នាក់ឈ្មោះ Park Go-eun។ នាងក៏អាចនិយាយភាសាកូរ៉េ អង់គ្លេស និងជប៉ុនខ្លះៗបានដែរ។ យ៉ាងណាមិញឪពុកម្ដាយរបស់តារារូបនេះ ក៏ត្រូវបានគេស្គាល់ច្រើន ដោយសារតែពួកគាត់ជាអ្នកមានមួយរូបនៅកូរ៉េ។ នៅពេលនាងរៀនថ្នាក់ទី៦ Park Bom បានចាកចេញពីកូរ៉េ ទៅសិក្សានៅសហរដ្ឋអាមេរិក។
ប្រវត្តិនៃការសិក្សា នាងបានបញ្ចប់ការសិក្សាពី Gould Academy នៅបេតអែល រដ្ឋ Maine ហើយបានចុះឈ្មោះ ចូលរៀននៅសកលវិទ្យាល័យ Lesley ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts នៃជំនាញ ផ្នែកចិត្តវិទ្យា និងបានផ្ទេរទៅមហាវិទ្យាល័យតន្ត្រី Berklee ហើយបានបញ្ចប់ការសិក្សាផ្នែកតន្ត្រីដូចគ្នា។
ការតស៊ូក្នុងសិល្បៈ និងស្នាដៃក្នុងពិភពតន្ត្រី ក្នុងនាមជាសិស្សវិទ្យាល័យ នាងបានចាប់អារម្មណ៍លើតន្ត្រីតាមរយៈ Mariah Carey។ ទោះបីនាងចង់បន្តអាជីពតន្ត្រីក៏ដោយ ក៏ឪពុកម្ដាយនាងមិនអនុញ្ញាតឲ្យធ្វើដែរ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការលើកទឹកចិត្តពីម្តាយមីង នាងបានផ្ទេរទៅមហាវិទ្យាល័យតន្ត្រី Berklee។ នាងបានវិលត្រលប់ទៅកូរ៉េខាងត្បូងវិញ និងបានចូលរួមវគ្គ auditioned របស់ផលិតកម្ម YG Entertainment ចំនួនបីដង ទើបគេទទួលស្គាល់ពីសមត្ថភាពដែលនាងមាន និងហ៊ានទទួលយកនាងឲ្យនៅក្នុងផលិតកម្មនេះ។

ក្នុងឆ្នាំ ២០០៦ នាងបានបង្ហាញខ្លួននៅក្នុងបទចម្រៀងដំបូងបំផុតរបស់ Big Bang ចំនួនពីរគឺ “We Belong Together” និង “Forever With You”។ នាងក៏បានសហការជាមួយ Lexy សម្រាប់បទ “Baby Boy” និង Red Roc ក្នុងបទ “Along My Way” ហើយបានបង្ហាញខ្លួននៅក្នុងវីដេអូតន្ត្រីផ្សព្វផ្សាយជាបន្តបន្ទាប់សម្រាប់ Samsung Anycall ដែលមានចំណងជើងថា “Anystar” រួមជាមួយ Lee Hyori, G-Dragon ។
នៅក្នុងឆ្នាំ ២០០៩ YG បានបង្ហាញក្រុមចម្រៀងនារី 2NE1 ដែលមានសមាជិក៤នាក់ ក្នុងអំឡុងពេលនោះនាងត្រូវបានគេដាក់ឱ្យធ្វើជាអ្នកចម្រៀងសំខាន់របស់ 2NE1 រួមជាមួយ CL, Sandara Park និង Minzy ។ ក្រុមនេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ជាមួយ នឹងបទចម្រៀង “I Don’t Care” របស់ពួកគេ ដែលបានឈ្នះពានរង្វាន់ “Song of the Year” នៅឯ Mnet Asian Music Awards ឆ្នាំ ២០០៩។ នៅខែសីហា ឆ្នាំ ២០០៩ បន្ទាប់ពីបានបញ្ចប់ការផ្សព្វផ្សាយសម្រាប់បទចម្រៀងដំបូងរបស់ពួកគេ “I Don’t Care” សមាជិកក្រុម 2NE1 រូបនេះបានសម្រាកចិត្តផ្តោតលើសកម្មភាពផ្ទាល់ខ្លួន។ ដោយនាងបានចេញបទចម្រៀងទោលដំបូងរបស់នាង “You and I” ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ នៅលើតារាង Gaon Chart សម្រាប់ខែវិច្ឆិកា។ ទីបំផុតបទនេះ បានឈ្នះពានរង្វាន់ Best Digital Single នៅកម្មវិធី Mnet Asian Music Awards ឆ្នាំ ២០១០។
នៅចុងឆ្នាំ ២០១១ បទចម្រៀងនេះត្រូវបានទាញយកចំនួនមើល ៤,៤៨៣,៣៦៤ដងនៅលើ YouTube ដែលបានក្លាយជាបទចម្រៀងលក់ដាច់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រតន្ត្រីកូរ៉េ។ បន្ទាប់មកក្រុមនេះត្រូវបានរំសាយនៅឆ្នាំ ២០១៦ Park Bom បានចុះកុងត្រាជាមួយ D-Nation Entertainment។ នាងបានចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “Spring” ជាមួយមិត្តរួមក្រុម 2NE1 នាង Sandara Park ហើយបទនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើ Billboard ក្នុងសប្តាហ៍ដំបូង និង Epទី២ របស់នាង មានឈ្មោះថា Re: Blue Rose ។
គួរបញ្ចាក់ថា មកដល់ពេលនេះ នាងមានអ្នកគាំទ្រនៅលើ Instagram ប្រហែល ២.៣ លាននាក់។ គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់ Park Bom ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២០ លានដុល្លារ ចំនួនទឹកប្រាក់យ៉ាងច្រើននេះ បានមកពីការលក់អ៊ាល់ប៊ុមរបស់នាងនិងសកម្មភាពតន្រ្តីជាច្រើនផងដែរ។

ទន្ទឹមនោះទម្រាំ Park Bom ទទួលបានភាពជោគជ័យនាបច្ចុប្បន្ននេះ នាងឆ្លងកាត់នូវឧបសគ្គជាច្រើនរាប់មិនអស់សឹងតែឈានដល់សម្លាប់ខ្លួនថែមទៀត។ ជាពិសេសនោះគឺ រឿងអាស្រូវគ្រឿងញៀនកាលពីឆ្នាំ ២០១៤ បានបំផ្លាញកេរ្តិ៍ឈ្មោះនាងធ្លាក់ដល់ចំណុចសូន្យ រហូតបាត់មុខយូរពីពិភពសិល្បៈ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
ចុចអាន៖មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ