ជីវិតកម្សាន្ដ
ប្រវត្តិខ្លះៗរបស់តួឯកស្រីរឿង “សំណុំក្ដីក្រើកមេឃ” និងបញ្ហាចម្រូងចម្រាសមុនចាកចេញពី TVB
តួឯកស្រីរឿង “សំណុំក្ដីក្រើកមេឃ” អាវីង ឬ Rosina lam បានបង្កើតរឿងរ៉ាវចម្រូងចម្រាសមួយ មុនចាកចេញពីទ្រនំចាស់ បន្ទាប់ពីបានឈ្នះពានរង្វាន់ តារាសម្តែងឆ្នើមរបស់ TVB ប្រចាំឆ្នាំ២០២១។ ទោះយ៉ាងណា គួរឲ្យកត់សម្គាល់ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ មានជីវិតឯកជនដ៏ប្រណិត និងសម្បូរបែប ដែលគ្រប់គ្នាតែងស្រមៃចង់បាន។

ជីវិតរបស់ Rosina lam មានការផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីទទួលបានងារជា “TVB Queen”។ ក្នុងពេលឡើងកាន់តំណែងជារាជិនីប្រចាំភាពយន្តរបស់ TVB នាងទទួលរងការរិះគន់មិនសំចៃមាត់ថាការឈ្នះពានមិនសមនឹងសមត្ថភាព ហើយនេះអាចជាមូលហេតុមួយដែលនាងចាកចេញពី TVB ផងដែរ។
យោងតាមសារព័ត៌មាន SCMP បានឱ្យដឹងថា តារាសម្តែង Rosina lam មានប្រវត្តិគ្រួសារធូរធារ ព្រោះនាងកើតក្នុងគ្រួសារអ្នកមាន ដែលឪពុកជាពាណិជ្ជករដ៏ល្បីល្បាញក្នុងទីក្រុងហុងកុង មានអចលនទ្រព្យជាច្រើនរហូតដល់ ៣៨លានដុល្លារ។

តារាស្រីរូបនេះ បានចូលធ្វើការក្នុងកម្មវិធីហ្វឹកហ្វឺនតារាហុងកុងរបស់ TVB កាលពីឆ្នាំ២០១១ ហើយត្រូវបានមហាជនស្គាល់យ៉ាងឆាប់រហ័ស ក្រោយក្លាយជាតួឯកលើកដំបូង។ ក្នុងឆ្នាំ២០១៥ នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋីហិរញ្ញវត្ថុ Jason Mok ដែលមានទ្រព្យសម្បត្តិរហូតដល់ ៣៨២លានដុល្លារអាមេរិក។

យោងតាមប្រភពជាច្រើន តួស្រី “សំណុំក្ដីក្រើកមេឃ” រូបនេះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤៣លានដុល្លារអាមេរិក បានមកពីការថតរឿង និងការវិនិយោគលើអាជីវកម្មផ្សេងទៀត។ បន្ទាប់ពីរៀបការបាន ២ឆ្នាំ នាងបើកភោជនីយដ្ឋានចំនួន ១៣កន្លែង ហើយទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ មិនតែប៉ុណ្ណោះនាងត្រូវស្វាមីមហាសេដ្ឋីថ្នាក់ថ្នមណាស់ ហើយជារឿយៗនាងតែងទទួលបានកាដូរថយន្តថ្លៃៗ និងម៉ាកប្រណីតពីស្វាមី។
ថ្វីត្បិតតែជីវិតឯកជនសម្បូរបែប ហើយនាងជាមនុស្សស្រីដែលមានសុភមង្គលក្នុងគ្រួសារក៏ដោយ ក៏អាជីពសម្ដែងរបស់នាងហាក់មិនសមប្រកបប៉ុន្មានឡើយ។ តារាស្រីរូបនេះធ្លាប់ជាតារាស្រី TVB ដែលជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសជាច្រើន។ សមត្ថភាពសម្ដែងរបស់តារាសម្ដែង Rosina lam មិនត្រូវបានគេស្ញើចសរសើរប៉ុន្មាននោះទេ ហើយនាងក៏មិនសូវមានស្នាដៃភាពយន្តឆ្នើមដែរ។

ពានរង្វាន់ TVB Queen របស់ Rosina lam កាលពីដើមឆ្នាំ២០២២ ធ្លាប់ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតរិះគន់ថាមិនសក្តិសម។ ហ្វេន TVB ថែមទាំងរិះគន់ខ្លាំងៗថា ពាននេះសមជាមួយតារាស្រីល្បីឈ្មោះ Linda Chung ជាជាង។
ទោះយ៉ាងណា បច្ចុប្បន្ន Rosina lam បានចាកចេញពីទូរទស្សន៍ TVB ហើយ ហើយនាងកំពុងចុះកុងត្រាជាមួយផលិតកម្មអន្តរជាតិ Shaw Brothers Pictures។ គេរំពឹងថា ភាពយន្តថ្មីរបស់នាងនឹងចេញផ្សាយ នាឆ្នាំ២០២៣ខាងមុខ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយអាថ៌កំបាំងទាំង ៧ របស់ Sislay Choi តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី»
ចុចអាន៖ ប្រវត្តិតួមេធាវី អ៊ីវ៉ា ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដឹងហើយ ពិតជាស្ងើចសរសើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


