ជីវិតកម្សាន្ដ
V សមាជិក BTS ត្រូវមហាជនរិះគន់ឥតសំចៃ ពេលត្រឡប់ពីបារាំងវិញ
តារាប្រុសរូបសង្ហា V ដែលជាសមាជិកក្រុមចម្រៀងកូរ៉េ BTS រងពាក្យរិះគន់គ្មានសំចៃ ក្រោយបង្ហាញទង្វើមិនសមរម្យជាមួយអ្នកគាំទ្រ ពេលត្រឡប់ទៅប្រទេសកូរ៉េវិញ កាលពីប៉ុន្មានថ្ងៃមុននេះ។

មិនមែនតារាគ្រប់រូបសុទ្ធតែអាចសម្ដែងអាកប្បកិរិយាល្អចំពោះអ្នកគាំទ្រ រាល់ពេលដែលពួកគេជួបនោះទេ។ ជាញឹកញាប់ តារាល្បីៗមួយចំនួន ហត់នឿយនឹងសម្ដែងធ្វើជារួសរាយរាក់ទាក់ចំពោះហ្វេន ពួកគេក៏បញ្ចេញកាយវិការឆ្គាំឆ្គង ដោយអចេតនា ធ្វើឱ្យហ្វេនអាក់អន់ស្រពន់ចិត្ត។

ជាក់ស្ដែង ថ្មីៗនេះ V សមាជិក BTS ក្រោយបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏ពេញនិយមមួយក្នុងប្រទេសបារាំង ហើយពេលត្រឡប់ទៅស្រុកកំណើតវិញ លោកបានបង្ហាញកាយវិការមិនស្វាគមន៍អ្នកគាំទ្រ និងអ្នកសារព័ត៌មាននោះទេ ដោយបានដើរចេញពីហ្វូងមនុស្សយ៉ាងសោះអង្គើយ។
មហាជនកត់សម្គាល់ឃើញថា លោកមិនត្រឹមតែដើរចេញដោយស្ងៀមស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែ V ក៏មិនខ្វាយខ្វល់ជាមួយអ្នកគាំទ្រ និងអ្នកសារព័ត៌មានដែលកំពុងរង់ចាំលោកផងដែរ។ ដោយសារតែកាយវិការមួយនេះ ធ្វើឲ្យមហាជនជាច្រើនអាក់អន់ចិត្ត ហើយយល់ថា V មានអាកប្បកិរិយាមិនល្អចំពោះហ្វេនដែលតែងតែស្រឡាញ់គាំទ្រដល់រូបលោក។

បន្ទាប់ផ្ទុះការរិះគន់ V បានចេញមុខមកសុំទោសអ្នកគាំទ្រជាសាធារណៈនៅលើផេកផ្ទាល់ខ្លួនរបស់លោក ប៉ុន្តែមនុស្សជាច្រើននៅតែសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់លោកនាពេលនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំៗទម្លាយថា Lisa យកឈ្នះបេះដូងអ្នកគាំទ្រទូទាំងពិភពលោក ព្រោះមូលហេតុមួយគត់
ចុចអាន៖ បង្ហាញមុខតារាសម្ដែង ធ្លាប់ដើរតួជាអធិរាជស្រី “អ៊ូ ម៉ីនាង” ទាំង ៥ជំនាន់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


