ជីវិតកម្សាន្ដ
អស់លទ្ធភាពទារលុយ ម៉ា ដូណា បង្ខំចិត្តលេងតាមផ្លូវនេះវិញ
មហាជនបានដឹងរួចមកហើយថា តារាសម្តែង និងកំប្លែងលោក ម៉ា ដូណា កន្លងមកបានផុងខ្លួនជំពាក់បំណុលគេវ័ន្តកព្រោះតែបញ្ហានៃការលេងតុងទីន។ ប៉ុន្តែថ្វីត្បិតលោកផុងខ្លួនក្នុងរឿងនេះយ៉ាងណាក្តី តែ ម៉ា ដូណា អាចរើបម្រាស់ស្វះស្វែងរកលុយដោះបំណុលគេជាបន្តបន្ទាប់។

យ៉ាងណាមិញរឿងមួយទៀតដែលធ្វើឲ្យ ម៉ា ដូណា រឹតតែមិនសប្បាយចិត្តនោះ គឺនៅមានបុគ្គលនិងកូនតុងទីនមួយចំនួនទៀតដែលជំពាក់លុយលោកមិនសងហើយថែមទាំងព្យាយាមគេចវេសយករួចខ្លួន។ ត្រង់ចំណុងនេះទើបធ្វើឲ្យ ម៉ា ដូណា អស់ភាពអត់ធ្មត់បានទម្លាយឈ្មោះ និងអត្តសញ្ញាណបុគ្គលទាំងនោះជាបន្តបន្ទាប់។ ម្យ៉ាងទៀតបើតាមការកត់សម្គាល់ ថ្វីត្បិត ម៉ា ដូណា ជ្រើសយកជំរើសនេះយ៉ាងណាក្តីតែលទ្ធផលនៅតែមិនទទួលបានមកវិញឡើយ។

ដោយការបង្ខំចិត្តតារាសម្តែងលោក ម៉ា ដូណា ស្រាប់តែប្តូរពីការទារលុយ និងទម្លាយអត្តសញ្ញាណមកនេះផ្លូវនេះវិញម្តង។ បង្ហោះភ្ជាប់ជាមួយរូបភាព១សន្លឹកពីកន្លងវត្ថុស័កសិទ្ធលោក ម៉ា ដូណា បានរៀបរាប់ថា ថ្ងៃនេះមកផ្ទះលោកតាលោកយាយស័ក្តសិទ្ធ មកថ្វាយអំពូលsolar និងចូលបច្ច័យ៨០មុឺនធ្វើអណ្តូងទឹក១ហើយក៏មកប្តឹងដែរ។
លោក ម៉ា ដូណា បានបន្តថា សូមឲ្យពួកអ្នកជំពាក់លុយកូនដែលគេចវេសនិងនិយាយអាក្រក់ពីកូនសូមជួយដាក់ទោសអោយឃើញទាន់ហន់ស្លាប់នឹងធរណី នឹងរន្ទះភ្លើង តាមការហៅឈ្មោះបន់ស្រន់របស់កូនផងលោកតាលោកយាយជាទីគោរព ព្រោះកូនលែងទន្ទឹងនឹងការសន្យាហើយព្រោះកូនហត់ណាស់។

តាមការកត់សម្គាល់លោក ម៉ា ដូណា ចាប់តាំងពីជំពាក់បំណុលវ័ណ្ឌ.ក ជាងកន្លះលានដុល្លារតារារូនេះ បានខិតខំប្រឹងប្រែងរកលុយទាំងយប់ទាំងថ្ងៃដើម្បីដោះស្រាយបំណុលតែដោយសារលុយជំពាក់នោះច្រើនលើសពីសមត្ថភាពដែលលោកមានខ្លាំងពេក ទោះបីជាលោកបានយកទ្រព្យសម្បត្តិ ផ្ទះវីឡា ខុនដូរ ដី ឡាន គ្រឿងពេជ្រទៅលក់អស់ពីខ្លួនក៏នៅតែសងមិនគ្រប់នៅឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


