ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះយកលុយសងគេ ក្រោយខាតបង់ក្នុងការផលិតរឿង
ផលិតករល្បីឈ្មោះរឿង «ដើម្បីកូន» បានប្រកាសដាក់លក់ផ្ទះបន្ទាន់ក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកលុយទៅសងបំណុលគេ បន្ទាប់ពីខាតបង់ក្នុងការផលិតរឿងអំឡុងពេលវិបត្តិកូវីដ-១៩ រយ:ពេល ២ឆ្នាំកន្លងទៅនេះ។

លោក ហ៊ុយ យ៉ាងឡេង បានឲ្យដឹងថា ផ្ទះដែលលោកដាក់លក់នេះក្នុងតម្លៃ ១៣៥,០០០ដុល្លារ តែប៉ុណ្ណោះ ហើយទីតាំងផ្ទះស្ថិតនៅក្នុងគម្រោងទី ១៤ បុរីម៉នដានី នៅក្បែរផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ចំពោះមូលហេតុដែលបង្ខំឲ្យលោកលក់ផ្ទះ ដោយសារតែយកលុយសងបំណុលគេ ដែលខ្ចីមកផលិតរឿង ហើយជាប់គាំងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា ជីវិតពិតជួបវិបត្តិជំងឺកូវីដ-១៩ រយ:ពេល ២ឆ្នាំមកនេះ ធ្វើឲ្យលោកដូរផ្ទះចុះឡើង។ លោកតស៊ូរំលួសបានទ្រនំមួយ ខ្វះទុនថតទៅសុំក្រុមហ៊ុនទី ១ ចំនួន ៣ម៉ឺនដុល្លារ ហើយសន្យាសងថ្លៃដើម និងជូនប្រាក់ចំណេញ ១៥,០០០ដុល្លារថែម និងក្រុមហ៊ុនទី ២ ចំនួន ១ម៉ឺនដុល្លារ ដោយសន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ដុល្លារទៀត គិតខុសភាពយន្តដែលផលិតពីព្រឹត្តិការណ៍វិបត្តិពិតបញ្ចាំងភ្លាមៗ គ្មានអ្នកទស្សនា។

លោកបន្តថា «ខ្ញុំមិនបន្ទោសអ្នកទស្សនាទេ នេះជាបទពិសោធន៍ មិត្តខ្ញុំនៅបារាំងបានប្រាប់ថា គាត់ធ្លាប់គិតដូចខ្ញុំ ហើយខាតដូចគ្នា គាត់ថា ទុក ៣ឆ្នាំទៀត បានមានអ្នកមើលតែថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹងភាពយន្តនេះ ហើយមានក្រុមហ៊ុនមួយសុំទិញរឿងនេះ ក្នុងតម្លៃ ៦ម៉ឺនដុល្លារ ខ្ញុំបារម្ភខ្ញុំក៏កុងត្រាលក់ថ្ងៃបញ្ចាំងទី ១ លទ្ធផលគឺមិនស្រួលទៅហើយ ទីបំផុតថ្លៃដើម ៨ម៉ឺនដុល្លារ បញ្ចាំងបាន ៦ពាន់ដុល្លារ ហើយក្រុមហ៊ុនទិញក៏សុំនិរាករ។

ផលិតករ ហ៊ុយ យ៉ាឡេង និយាយទៀតថា មិត្តលោកច្រើនណាស់ឲ្យយោបល់ថា កុំនិរាករតែលោកគិតថា ដៃគូដំបូងគេមករកយើងគេថ្មី គេយល់ថាចំណេញបាន ធ្វើដូចនេះបើខាតលោកទទួលខុសត្រូវ។ លោកបានឲ្យដឹងទៀតថា ប៉ុន្មានខែនេះគិតច្រើន ដោះស្រាយរកថវិកាដើម្បីផលិតបន្តទៀត មិនបានដល់ចំណុចចុងក្រោយ មានតែសុំដល់អ្នកមានចិត្តបុណ្យ ជួយទិញផ្ទះលោកដូចប្រកាសខាងលើនេះប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


